កំពង់ធំៈ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ក្រសួងវប្បធម៌ វិចិត្រសិល្បះ រួមទាំងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ឋជុំវិញខេត្តកំពង់ធំ ចូលរួមចុះត្រួតពិនិត្យ តំបន់ប្រាសាទសំបូរព្រៃគុក ដែលជាទីតាំងត្រៀមប្រារព្វពិធីបួងសួងសុំសេចក្តីសុខ ក្នុងថ្ងៃបញ្ជូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៧ ។
គណៈកម្មការរៀបចំពីធីបុណ្យ ទីតាំងប្រារព្វពិធីចំនួន៤ទីតាំង សម្រាប់ការប្រារព្វពីធីសូត្របន្តក្រុងពាលី ទី១ ចំណុចប្រាសាទជ្រៃ ទី២ ប្រាសាទតោ ទី៣ ប្រាសាទសំបូរ ទី៤ ប្រាសាទយាយព័ន្ឋ ដែលនឹងត្រូវបាន ប្រារព្វពីធីនៅរសៀលថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៧ និងឈានដល់ការប្រារព្វពិធីធំ នៅព្រឹកថ្ងៃទី៧ ដែល មានវត្តមានប្រមុខដឹកនាំរាជរដ្ឋាភិបាលអញ្ជើញ ចូលរួមក្នុងពិធី បញ្ជូលតំបន់ប្រាសាទសំបូរព្រៃគុគជា សម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានទីតាំងស្ថិតនៅភូមិ សំបូរ ឃុំសម្បូរស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ក្នុងប៉េសកកម្មដឹកនាំគណកម្មការរៀបចំទីតាំងប្រារព្វពិធី ដោយមានការចូលរួម ពីសំណាក់ ឯកឧត្ត ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ វិចិត្រសិល្បះ អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងអភិបាលរង អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ចូលរួម ដើម្បីរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងបញ្ជៀសការកកស្ទះ និងសុវត្តិភាព អានាម័យ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រោយពីដំណឹងប្រកាសជាផ្លូវការថា តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានបញ្ជូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអជីវករ ដែលនៅក្នុងខេត្តកំពង់ធំ បានបង្ហាញនូវទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដោយសារតែមិនទាន់បញ្ជូលប្រាសាទសំបូរជាបេតិកភណ្ឌពិភពលោក ជាផ្លូវការផង កំណើននៃភ្ញៀវ ទេសចរណ៍ និងការលក់ដូរ ល្អប្រសើរជាងមុន ។
ដោយ ប៊ុន រដ្ឋា




































