កោះកុង ៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ កម្លាំងចម្រុះថ្នាក់ខេត្តក្រុង បានសហការជាមួយ អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញ ដោយមានការ ដឹកនាំផ្ទាល់ ពីលោក ស៊ុន ដារ៉ា អភិបាលរង នៃ គណះអភិបាលខេត្តកោះកុង បានចុះត្រួតពិនិត្យ ស្ថានភាព និងផលប៉ះពាល់លើគម្រូងផ្លូវមួយខ្សែរ នៅចំនុចភូមិ១ សង្កាត់ដងទង់ ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង ។
លោក ស៊ុន ដារ៉ា អភិបាលរងខេត្តកោះកុង បានថ្លែង អោយដឹងថា គណះកម្មាការចម្រុះថ្នាក់ខេត្តនិងក្រុង ចុះមកនេះ គឺដើម្បីពិនិត្យមើលនិងដោះស្រាយនូវ បញ្ហាផលប៉ះពាល់ ដែលពាក់ព័ន្ធនិងគម្រោងសាង សង់ផ្លូវ ដែលជាគម្រោងថវិការរបស់ក្រុងជូនប្រជា ពលរដ្ឋចំនួនជាង២០គ្រួសារ។
លោកបានបន្តអោយដឹងទៀតថា ក្នុងការចុះពិនិត្យ ជាក់ស្តែងនៅពេលនេះ ឃើញមានផ្ទះពលរដ្ឋមួយចំ នួន បានសាងសង់ប៉ះពាល់លើគម្រោងផ្លូវ ហើយ ពលរដ្ឋក៏បានឯកភាពក្នុងការរុះរើដោយខ្លួនឯងផងដែរ ដើម្បីទទួលបានផ្លូវ និងភាពងាយស្រួលក្នុង ការធ្វើដំណើរចេញចូល ។
តែដោយឡែកនៅពេលនោះ ក៏នៅមានប្រជាពលរដ្ឋ មួយចំនួនតូច នៅមិនទាន់ឯកភាពនៅឡើយនោះទេ ហើយខាងអាជ្ញាធរខេត្តនិងក្រុងក៏កំពុងព្យាយាមធ្វើការសម្របសម្រួលជាមួយពួកគាត់ ហើយសង្ឃឹម ថាពួកគាត់អាចនិងព្រមដូចគ្នាព្រោះជាប្រយោជ ន៍របស់ពួកគាត់ ។
លោកស៊ុន ដារ៉ា ក៏បានអោយដឹងទៀតដែរថា គម្រោងផ្លូវដែលនិងត្រូវសាងសង់នេះ មានប្រវែង បណ្ដោយ៥២ម៉ែត្រ និងទទឹង៥ម៉ែត្រ។ម្យ៉ាងវិញទៀតបើនិយាយពីទិដ្ឋភាពច្បាប់វិញ គឺថា គម្រោងផ្លូវនេះ ខាងអាជ្ញាធរជំនាញបានកំណត់ ផ្លូវ រួចហើយ ដោយចេញប័ណ្ណសំគាល់សិទ្ធិជូនពួកគាត់ រួចរាល់ហើយដែរ ដោយប័ណ្ណសំគាល់សិទ្ធិរបស់ គាត់មិនមានទំហំមកដល់ផ្លូវនោះទេហើយខាងអាជ្ញាធរនិងព្យាយាមជួបសម្របសម្រួលជាពួកគាត់បន្តទៀត ដើម្បីពន្លឺនកិច្ចការសាងសង់ នេះ អោយបាន ឆាប់រហ័សជូនពលរដ្ឋងាយស្រួលធ្វើដំណើ ។
ដោយ អួង វឹង



































