កំពង់ធំៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានបង្ករឲ្យមានការភ្ញាក់ផ្អើល និងបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាង២១:២៥នាទីថ្ងៃទី២ខែសីហា ឆ្នាំ ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុច ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ករណីគ្រោះថ្នាក់នេះ នេះគឺបណ្តាលមកពី រថយន្តម៉ាកស៉ាំយ៉ុង ពណ៌ ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2AK5275 បានបើកបុកជាមួយនិងម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខ បើកដោយឈ្មោះ ប៊ិន មិថុនា ភេទប្រុស អាយុ២០ឆ្នាំ និងអ្នករួមដំណើរឈ្មោះទិន វឌ្ឍន ភេទប្រុសអាយុ២១ឆ្នាំ អ្នកទាំងពីរនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលអោយបុរសម្នាក់ស្លាប់និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ។
តាមប្រពភពពត័មាន ពីសមត្ថកិច្ចបានអោយដឹងថា ម្ចាស់រថយន្តសាំយ៉ុង ក្រោយពីបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ តៃកុងរថយន្តបាន រត់គេចខ្លួន ទើបមិនបណ្តាលឲ្យស្គាល់អត្តសញ្ញាណ របស់តៃកុងឡាន តែ ទោះជាយ៉ាងណានោះ សមត្ថកិច្ចនិងខិតខំប្រឹងប្រែងស្រាវជ្រាវរកមុខសញ្ញា ដើម្បីឲ្យជនបង្ករមកទទួលទោសតាមផ្លូវច្បាប់ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង និងធ្វើកំណត់ហេតុ រីឯជនរងគ្រោះ ត្រូវបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំនែកសាកសពត្រូវបានប្រគល់អោយ សាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកវត្ថុតាង មានរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីរងចាំឲ្យភាគគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕
ដោយ ប៊ុន រដ្ឋា




































