ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត សាលាក្រុងស្វាយរៀង និងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត បានចុះធ្វើការសម្អាតបរិស្ថាន នៅតាមដងផ្លូវ សួនច្បារ និងជុំវិញផ្សារ ក្នុងក្រុងស្វាយរៀងដែលដឹកនាំដោយលោកពេជសាវ៉ាន់អភិបាលរងខេត្តស្វាយរៀង ។មន្ត្រីរាជការ
ចូលរួមធ្វើអនាម័យបានអោយដឹងថាការចុះធ្វើអនាម័យនាពេលនេះគឺបានផ្តល់ការ លើកទឹកចិត្ត និងជម្រុញបំផុសស្មារតីពីថ្នាក់ដឹកនាំខេត្តដើម្បីអោយមន្ត្រីក្រោមឱវាទមាន ក្រុង ស្រុក មន្ទីរ-អង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមសម្អាតអនាម័យ បរិស្ថាន គោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រងគ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈ ធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។ល។ ស្របតាមទិសស្លោក “ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន” និងដើម្បីចូលរួមចំណែកជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ៕




































