ទឹកស្ទឹងសែនដង្ហក់ឡើងដល់ចំនុចគួរអោយព្រួយបារម្ភណ៍ អាជ្ញាធរខេត្តអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន

0

កំពង់ធំៈ ទឹកភ្លៀងបន្តធ្លាក់ស្រោចស្របលើប្រទេសកម្ពុជា បណ្តាលឲ្យកំណើនទឹកភ្លៀងបានដក់នៅតាម ដឹងស្ទឹង ព្រែក បឹងបួរ និទន្លេ បង្ករឲ្យទឹកដង្ហក់ឡើងជាបន្តបន្ទាប់ បានធ្វើឲ្យមានការព្រួយបារម្ភណ៍ ពីសំណាក់អជ្ញាធរខេត្ត ជាពិសេសខេត្តកំពង់ធំ ខណៈពេលដែលទឹកជំនន់ ឡើងជិតដល់ចំនុចប្រកាសអាសន្ន ។

ស្ថានភាពទឹកជំនន់ នៅក្នុងស្ទឹងសែន នៅដើមខែសីហាឆ្នាំ២០១៧នេះ ជំនន់ទឹកភ្លៀងនៅក្នុងស្ទឹងសែន ខេត្តកំពង់ធំ បានឡើងដល់កម្រឹតប្រកាសការប្រុងប្រយ័ត្ននិងបង្កឲ្យដំណាំស្រូវ រងផលប៉ះពាល់ជាង៣៧៨០ហិចតា នៅតាមបណ្តាស្រុកមួយចំនួន  បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងជោគជាំ ជិតមួយសប្តាហ័កន្លងទៅនេះ ធ្វើឲ្យជំនន់ទឹកភ្លៀងបានហូរយ៉ាងកំហុក ក្នុងចូលស្ទឹងសែន ឡើងពេញប្រៀបច្រាំង ដល់មក្រឹតមួយ ជាចំនុចដែលអាជ្ញាធរត្រូវប្រកាសការប្រុប្រយ័ត្នផងដែរ និងមួយផ្នែកទៀតបានហូរទៅបែកវាលទៅតាមតំបន់ទំនាបនៅបណ្តាស្រុក១ចំនួនដូចជា ស្រុកសន្ទុក ស្ទោង កំពង់ស្វាយ ប្រាសាទសំបូរ និងក្រុងស្ទឹងសែន។

លោក យូ ឡា ប្រធានមន្ទីរធនធានទឹកនិងឧត្តុរនិយម ខេត្តកំពង់ធំ!បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ខែសីហានេះថា! កំពស់ទឹកស្ទឹងសែន ខេត្តកំពង់ធំ មានកម្ពស់១៣/៥០ម៉ែត្រ កម្រឹតនេះបើសិនជាមេឃនៅតែបន្តធ្លាក់ភ្លៀងទៀតនោះ លោកនឹងជូនដំណឹងដល់ប្រជាពលរដ្ឋ អោយមានការប្រយ័ត្ន ដូចជាគ្រួសារមានកូនតូចៗចាស់ជរា និងមធ្យោបាយធ្វើដំណើរ ដូចជាទូក កាណូត ឬកង់ឡាន លោកបន្តថា!តែបើរយៈពេល២ថ្ងៃផ្ទៃមេឃ ស្រឡះ មិនភ្លៀងទេនោះ គឺទឹកនៅស្ទឹងសែន និងតាមបណ្តាស្រុក១លើខាងចំនួននិងស្រកចុះវិញ។

ជាមួយគ្នានេះដែរ អ្នកស្រី ស៊ីវន ជាកសិករ រស់នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានប្រាប់ថា!ពួកគាត់បាននាំគ្នា ច្រូតស្រូវនៅក្នុងទឹក អស់រយៈពេលជិតមួយសប្តាហ៏កន្លងមកហើយ ព្រោះទឹកជំនន់នេះបានធ្វើអោយដំណាំស្រូវ ពួកគាត់រងការខូចខាត ជាច្រើនហិតា និងបណ្តាលអោយបាត់បង់ទិន្នផលទៀតផង។

លោកធីវវណ្ណធី ប្រធានមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ធំ បានឲ្យដឹងថា! គិតមកដល់ថ្ងៃទី៣ខែសីហាឆ្នាំ២០១៧នេះ ទឹកជំនន់បានវាយលុគ មកលើស្រុកចំនួនមួយក្នុងខេត្តកំពង់ធំ! បណ្តាលអោយរងការប៉ះពាល់ដំណាំកសិកម្ម ជាពិសេសដំណាំស្រូវដើមរដូវអស់ជាង៣៧៨១ហិតា នៅក្នុងស្រុកកំពង់ស្វាយប៉ះពាល់ក្នុងឃុំ ព្រៃគុយ ឃុំកំពង់ស្វាយ ឃុំក្តីដូង ឃុំកំពង់គោ ចំនួន១១៤៤ហិចតានិងស្រុកក្រុងស្ទឹងសែន ៩៦ហិចតា ស្រុកសន្ទុកចំនួណ៦៤២ហិតា ស្ថិតនៅក្នុងឃុំត្បូងក្រពើ ឃុំជ្រាប់និងឃុំកកោះ (ស្រូវកំពង់ប្រមូលផលដណ្តើមទឹក) ស្រុកប្រាសាទសំបូរ ចំនួន១០៤៥ហិចតា ក្នុងឃុំឈូក ឃុំស្រើង ឃុំតាំងក្រសៅ និងស្រុកសណ្តាន់ចំនួន៧៥១ហិតា នៅក្នុងឃុំមានជ័យ ឃុំខ្លែង និងឃុំឈើទាល ក្រុមការងារមន្ទីរកសិកម្មកំពុងតែបន្តចុះអង្កេតផ្ទៃដី ដែលរងផលប៉ះពាល់!ដើម្បីផ្តល់ពូជស្រូវដល់បងប្អូនប្រជាពលរដ្ឋ។

      ដោយ  ប៊ុន  រដ្ឋា