ពលរដ្ឋខេត្តព្រះសីហនុមកពីតបន់សំណង់អនាធិបតេយ្យព្រៃត្រែង,ស្ពានឆេះនិងមកពីតំបន់ក្បាលឆាយប្រមាណ ៤៧គ្រួសារសំរាប់ធ្វើកសិកម្ម

0

ខេត្តព្រះស៊ីហនុ ៈ ព្រឹកថ្ងៃទី​ ០៣.សីហា.២០១៧​ លោក​ សុន​ ពិសី​ អភិបាលរងស្រុកស្ទឹងហាវ បានដឹកនាំកំលាំងចុះពិនិត្យការងារកសាងហេដ្ឋារចនាសម្ព័ន្ធដីសម្បទានសង្គមកិច្ច​ ដែលត្រៀមបែងចែកដី​ (​ ដីសម្រាប់កសិកម្ម​ )​ ជូនប្រជាពលរដ្ឋ​ នៅចំណុចភូមិ១​ ឃុំទំនប់រលក​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ។

ប្រភពពីរដ្ឋបាលស្រុកស្ទឹងហាវអោយដឹងថាពលរដ្ឋដែលទទួលបានចំណែកដីសម្បទានសង្គមកិច្ចនេះមានចំនួន ៤៧ គ្រួសារ។ចំណែកដីសម្បទាននេះមានទំហំ៥០ម*៥០ម។ពលរដ្ឋដែលនឹងត្រូវទទួលបានចំណែកដីសម្បទាននេះគឺជាពលរដ្ឋដែលមកពីតំបន់ផ្សេងៗគ្នាក្នុងនោះមានមកពីតបន់សំណង់នាធិបតេយ្យព្រៃត្រែង,ស្ពានឆេះនិងមកពីតំបន់ក្បាលឆាយផងដែរ។
បច្ចុប្បន្នតំបន់នេះបានកសាងមណ្ឌលសុខភាពមួយហើយរួចរាល់ជាស្ថាពរនិងកំពុងដំណើរការរាល់ថ្ងៃជាបន្តបន្ទាប់ទៅទៀតទីនេះក៍មានគម្រោងកសាងសាលារៀននិងរៀបចំសេវាជាច្រើនទៀតផងដែរជូនបងប្អូនប្រជាជនយើងនៅទីនោះ។

ទីតាំងតំបន់ដីសម្បទានសង្គមកិច្ចរបស់ខេត្តព្រះសីហនុនេះដែរ ឯឧ យន្ត មីន អភិបាលខេត្ត ធ្លាប់ប្រលយពាក្យថាមានគម្រោង ទាក់ទងរករោងចក្រយកទៅដាក់នៅទីនេះផងដែរនៅថ្ងៃអនាគត។គួររំលឹកថាកាលពីឆ្នាំ២០១៦កន្លងទៅនេះរដ្ឋបាលខេត្តព្រះសីហនុបានផ្តល់ដីសម្បទានសង្គមកិច្ចនេះជូនពលរដ្ឋជាច្រើនគ្រួសារអោយទៅរស់នៅតំបន់នេះ។កាលនោះទំហំដីដែលបានផ្តល់ជូនពលរដ្ឋទាំងនោះគឺ៥០មគុណ១០០មនិងមានជីកអណ្តូងទឹកបានមួយចំនួនជូនពួកគាត់ដំរាប់យកទឹកប្រើប្រាស់។
តែដោយមូលហេតុឆ្នាំទៅមិញរាំងស្ងួតយូរពេកខ្វះទឹកប្រើក៍មានពលរដ្ឋខ្លះបានចាកចេញពីទីតាំងនោះមករស់នៅកន្លែងដើមវិញអស់មួយចំនួនផងដែរ។
រូបភាព៖រដ្ឋបាលស្រុកស្ទឹងហាវ