សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ការរៀបចំផែនការប្រើប្រាស់ដី

0

អួង វឹង:  ខេត្តកំពតៈ  កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅ សាលាខេត្ត កំពត បានបើក ធ្វើអង្គសិក្ខាសាលា ផ្សព្វផ្សាយ ស្ដីពីការរៀបចំ ផែនការ ប្រើប្រាស់ ដីនៅក្នុងសង្កាត់ ក្រាំងអំពិល ក្រុងកំពត។អង្គសិក្ខា សាលានេះ ក្រោមការ គាំទ្រ បច្ចេកទេស ពីក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។

ក្នុងគោល បំណង ពង្រឹង សមត្ថភាព បច្ចេកទេស ដល់ មន្រ្តីជំនាញ នៃមន្ទីរ រៀបចំដែនដី នគរូប នីយកម្ម សំណង់ និង សុរិយោដី ខេត្ត និងមន្ត្រីពាក់ព័ន្ធ ផ្សេងទៀត ដើម្បីឈានទៅ ការកសាង ផែនការ ប្លង់គោល ប្រើប្រាស់ដី ក្នុងឃុំ សង្កាត់ ទូទាំងខេត្ត និង ពីវិធីសាស្ត្រ នៃការ ចុះអនុវត្ត ជាក់ស្ដែង ។

ឯ.ឧចាន់ ចេស្ដា អភិបាល នៃគណៈ ភិបាល ខេត្ត បានចាត់ទុក អង្គ សិក្ខា សាលា នាពេលនេះ ពិតជា មានសារៈសំខាន់ ចាំបាច់ក្នុង ការបង្កើន សមត្ថភាព បន្ថែមទៀត ដល់មន្ត្រី ជំនាញ អាជ្ញាធរ ដែនដី រួម និងអ្នកពាក់ព័ន្ធ ផ្សេងទៀត ក្នុងខេត្ត។

ស្របទៅ នឹងអ្វី ដែលខេត្តកំពត បច្ចុប្បន្ន កំពុងមាន ការអភិវឌ្ឍន៍ រីកចម្រើន លូតលាស់ ស្ទើគ្រប់ វិស័យ ពិសេស លើវិស័យ ហេដ្ឋា រចនាសម្ព័ន្ធ ។ហើយទន្ទឹម នឹងការរីកចម្រើន លូតលាស់ យ៉ាងឆាប់ រហ័យនេះដែរ ក៏ជួប បញ្ហា ប្រឈម មួយចំនួន ដែល តម្រូវ ទាមទារ អោយមាន ដំណោះស្រាយ ជាបន្ទាន់ ហេីយត្រូវ តែរៀបចំ ប្លង់គោល ប្រើប្រាស់ដី និងផែន ការប្រើប្រាស់ ដីអោយ បានត្រឹមត្រូវ ដើម្បី ឆ្លើយតប ទៅនឹងបញ្ហា ទាំងអស់នេះផងដែរ។

ឯ.ឧចាន់ ចេស្ដាអភិ បាលខេត្ត ក៏បាន សម្ដែងនៅ ក្ដីសង្ឃឹម ពីលទ្ធផល នៃអង្គ សិក្ខាសាលានេះ សម្រាប់ ជូនដល់មន្ត្រី និងអាជ្ញាធរ ពាក់ព័ន្ធ ទាំងអស់ យកទៅ អនុវត្ត ក៏ដូច ជាការ ផ្សព្វផ្សាយ ជូនដល់ ប្រជាពលរដ្ឋ អោយ បានយល់ដឹង ក្នុងការ ផ្ដល់ទិន្នន័យ រួម នឹង ការ ផ្ដល់យោបល់ ក្នុង ការសិក្សា យ៉ាងទូលំទូលាយ ពី បច្ចេកទេស នៃការ រៀបចំ ផែនការ ប្រើប្រាស់ដី ក្នុង មូល ដ្ឋានឃុំ សង្កាត់ របស់ខ្លួន អោយចំគោល ដៅច្បាស់លាស់ នាពេល អនសគត និងប្រកប ដោយ ប្រសិទ្ធភាព។