ទីណា​អតីត​យុទ្ធ​ជន​មាន​ទុក្ខ​  ទី​នោះ​មាន​មុខ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ជួយ​ដោះស្រាយ

0

កំពង់ធំៈ  គ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ ជួបនឹងការលំបាក ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជា បានចុះជួយដោយស្រាយ​បានទាន់ពេលវេលា ទីណាមានគ្រួសារអតីតយុទ្ធជនរងទុក្ខ ទីនោះមាន​សមាគម​អតីត​យុទ្ធជនកម្ពុជា ប្រសាសន៍នេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន ថ្លែងក្នុង​ពិធីចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន។

ក្រៅពីការងារស្នូលរបស់អង្គភាព ឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន​កម្ពុជាបាន​បន្ត​ដឹកនាំ​សហការី​ចុះសួរសុខទុក្ខ​ គ្រួសារ​អតីតយុទ្ឋជនចំនួន ២ គ្រួសារ​ក្នុងនោះមាន​ប្រជាពលរដ្ឋ​ជួបការលំបាក​ខ្វះខាត​មួយ​គ្រួសារផងដែរ​ រស់​នៅ​ភូមិ​កំពង់​ធំ​ សង្កាត់​កំពង់​រទេះ​ ក្រុងស្ទឹងសែន​ ខេត្តកំពង់​ធំ​ នៅល្ងាចថ្ងៃ​ទី​០៣ខែសីហា​ឆ្នាំ​២០១៧។

លោក នាយចំណង់​ ឈឹម​ លី​ អាយុ​៥១ឆ្នាំ​ ជាអតីត​យុទ្ធ​ជន​នៅ​អង្ភភាព​វរសេនាតូច​លេខ​១៥​ កងទ័ព​ជើងទឹក​  ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ នៅ​ថ្ងៃទី​០៨ខែសីហា​ឆ្នាំ​១៩៩២​ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១២​ មាន​ភរិយានិង កូន​ចំនួន​៤នាក់​ កូនមាន​គ្រួសារ​មួយ​នាក់​ នៅសល់​កូន​បីនាក់​នាក់​ទៀត​រស់​នៅ​ក្នុងបន្ទុក​ ភរិយាលោក ឈឹម​ លី​ ​មាន​មុខ​របរ​លក់​ដូរ​បន្តិច​បន្តួច​ គ្រាន់​បាន​ប្រាក់​កម្រៃ​ខ្លះ​ចិញ្ចឹម​ជីវិត​និង​កូន​ៗ​ ។​

ដោយ​ឡែក​ លោក​យាយ​វែន​ ធីរ៉ាន់  អាយុ​ ៦១ឆ្នាំ​  មានស្វាមី​ឈ្មោះ​​ សោម​ គុច​ អតីត​ជាមន្ត្រី​នៃមន្ទីរវប្បធម៍​ បាន​ទទួល​មរណភាព រយះពេលបីឆ្នាំហើយ​ ដោយ​បន្សល់​ទុក​កូន​ និង​ចៅ​ៗ​ចំនួន​១២​នាក់​ឲ្យ​គាត់​ចិញ្ចឹម​  លោក​យាយ​ វែន​ ធីរ៉ាន់  ដើរ​រើស​អេតចាយ​លក់​ដើម្បី​រក​ប្រាក់​សម្រាប់​ចិញ្ចឹមកូននិង​ចៅៗ​ រួមទាំង លោកយាយគ្រួសារនេះមានសមាជិក​ទាំងអស់​១៣​នាក់​ បច្ចុប្បន្នរស់នៅសែនលំបាកក្រែង​លែងរកព្រឹក​ខ្វះល្ងាច​ ។​

​ឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន ​មេបញ្ជាការតំបន់ប្រតិបត្តិកសរសឹករងកំពង់ធំ​ បានមានប្រសាសន៍​ថា ដោយបានអនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនិយ៍ គន់ គីម អគ្គលេខាធិការសមា​គមអតីតយុទ្ធជនកម្ពុជា បានចង្អុលបង្ហាញឲ្យយកចិត្តទុកដាក់មកលើ អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ជួបនូវភាពខ្វះខាត ដោយមិនមានការរើសរអើងនោះឡើយ តែនិងមើលថែគ្រួសារ អតីតយុទ្ធជពិសេសបំផុត នៅក្នុងថ្ងៃនេះផងដែរ បាន​ឧបត្ថម្ភក្នុង​មួយ​គ្រួសារ​ នូវ​អង្ករ​ចំនួន​៥០គីឡូ​ក្រាម​ មីយើង​មួយ​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​ ៥០.០០០៛​ ។

ក្រុម​គ្រួសារ​ទាំង​ពីរ​ មានចិត្តរំភើប​រកអ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​  និង​សូមគោរព​ថ្លែងអំណរគុណ​ដ៍ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន​សែន​ ដែល​បាន​​បង្កើតឲ្យមាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត សម្រាប់​ចុះជួយដោះស្រាយ​ដល់​ការ​លំបាក​ខ្វះខាត​របស់​គ្រួសារគាត់  ហើយ​ប្តេជ្ញា​ចិត្ត​គោរព​គាំទ្រ​សម្តេចជារៀងរហូត​ ។     ប៊ុន  រដ្ឋា