ដោយ ខេង ឧត្តម
សៀមរាប ÷នៅរសៀលថ្ងៃទី១១ខែសីហា ឆ្នាំ ២០១៧ នៅសាលប្រជុំសាលាខេត្តសៀមរាប បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងជាអភិបាលរង នៃគណះអភិបាលខេត្តសៀមរាប ក្រោមអធិតីភាព ឯកឧត្តម លេង វី អនុរដ្នលេខាធិការ
ក្រសួងមហារផ្ទៃ ជាតំណាងខ្ពងខ្ពស់សម្ដេចក្រលាហោម ស ខេង ឧបនាយករដ្នមន្រ្ដី រដ្នមន្រ្ដីក្រសួងមហាផ្ទៃ ឯឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោក លោកជំទាវ និងមន្រ្ដីរាជការមកពីគ្រប់ស្ថាប័ន្ដ មន្ទីរជុំវិញខេត្តជាច្រើននាក់។
បន្ទាប់ពីឯកឧត្តម ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប ឡើងមាន មតិស្វាគមន៍ និងអាន របាយការណ៍រួចមក លោក អ៊ុំ ចំរើន អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គរនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអានអនុក្រិត្យស្ដីពីការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្រ្ដីរាជការ ដោយតែងតាំង ឯកឧត្តម ទៀ សីហា ជាអភិបាលរងខេត្តសៀមរាប ជំនួស ឯកឧត្តម គឹម ឆៃ ហៀង អភិបាលរងចាស់ ផ្ទេរទៅកាន់មុខដំណែងក្នុងក្របខ័ណ្ឌចាស់ នៅក្រសួងមហាផ្ទៃវិញ ។
ឯកឧត្តម លេង វី អនុរដ្នលេខាធិការក្រសួងមហារផ្ទៃ ជាតំណាងខ្ពងខ្ពស់សម្ដេចក្រលាហោម ស ខេង ឧបនាយករដ្នមន្រ្ដី រដ្នមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សំណេះសំណាល់និងផ្ដាំផ្ញើរ ដល់ថ្នាក់ខេត្ត ក្រុង ស្រុក បន្ដជួយដោះស្រាយបញ្ហានានាដែលធ្វើអោយប៉ះពាលផលប្រយោជន៍ពលរដ្ន បន្ដស្រាវជ្រាវនិងសិក្សាបញ្ហានានារបស់ប្រជាពលរដ្ន ត្រូវផ្ដល់សេវ៉ាសាធារណះច្រកចេញចូលតែមួយ ហាមយកសេវ៉ាក្រៅគោលការណ៍របស់រាជរដ្ឋាភិបាល ត្រូវបន្ដដោះស្រាយអោយមាន តម្លាភាព គណីភាព និងប្រសិទ្ធភាព និងសហការផ្ទៃក្នុងអោយបានល្អ ហាមមិនអោយប្រើអំណាចខុសទៅនិងគោលការណ៍ច្បាប់ទៅលើប្រជាពលរដ្ន ។




































