ប៊ុន រិទ្អី:
ខេត្តសៀមរាប៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងអធិការនគរបាលស្រុកពួក បានចុះអនុវត្តដេការបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជន ឈ្មោះ យ៉ាន់ រ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ២៧ ឆ្នាំ នៅភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ពីបទរំលោភសេពសន្ថវៈ ដោយមានស្ថានទំងន់ទោស តាមដីកាលេខ២២៦ ចេញដោយលោក ហុក ពៅ ចៅក្រមស៊ើមសួរនៃសាលាដំបូងខេត្តសៀមរាបចុះថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៤ ដែលប្រព្រឹត្តនៅចំណុចព្រៃរនាមតំបន់ស្រែប្រាំងកែងផ្ដៅ ស្ថិតនៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីអំឡុងខែមិនា ឆ្នាំ២០១៤ កន្លងទៅ។ហេតុការណ៍ឃាត់ខ្លួនពិរុទ្ធជននេះធ្វើឡើងនៅវេលាម៉ោង០៩និង១៥នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជនសង្ស័យ ក្នុងភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
លោក វរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរង និង ជាប្រធាន ការិយាល័យ នគរបាល
កណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀម បានប្រាប់ថា លោកបានឱ្យកម្លាំងជំនាញសហការគ្នាចុះដល់ផ្ទះមុខសញាបានអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជន ឈ្មោះ យ៉ាន់ រ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ២៧ ឆ្នាំ នៅភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ពីបទរំលោភសេពសន្ថវៈ ដោយមានស្ថានទំងន់ទោស តាមដីកាលេខ២២៦ ចេញដោយលោក ហុក ពៅ ចៅក្រមស៊ើមសួរនៃសាលាដំបូងខេត្តសៀមរាបចុះថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៤ ដែលប្រព្រឹត្តនៅចំណុចព្រៃរនាមតំបន់ស្រែប្រាំងកែងផ្ដៅ ស្ថិតនៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីអំឡុងខែមិនា ឆ្នាំ២០១៤ កន្លងទៅ។លោកបានបញ្ជាក់ថា ជនសង្ស័យ ម្នាក់នេះ ដែលបានរំលោភ សេពសន្ថវៈ ហើយរត់គេចខ្លួន មកដល់បច្ចុប្បន្នជិត៣ឆ្នាំ ហើយត្រូវបានតុលាការខេត្តចេញដេការបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជននោះ ត្រូវបានចូលគុកហើយ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១២ខែសីហាឆ្នាំ២០១៧នេះ ដើម្បីចាត់ការនិតិវិធីច្បាប់៕ប៊ុន រិទ្ធី



































