អួង វឹង: ខេតត្តកែបៈ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមក្រុង ស្រុក អញមញ្ជើញចូលរួមគោរពវិញ្ញាណក្ខន័ នឹងដង្ហែរសពលោក គួច លាង អាយុ ៣៧ ឆ្នាំ មន្រ្តីមន្ទីរបរិស្ថានខេត្ត ដែលបានទទួលមរណៈភាពដោយរោគគារពាធ នឹងបាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគ្រឿងឧបភោគ បរិភោគ ជាអង្ករ៥០គីឡូក្រាម ទឹកបរិសុទ្ធ០២កេះ ទឹកក្រូច០១កេះ ត្រឺខ២យូ ទឹកត្រី២យូ មី០៣កេះ នឹងថវិកា ២៦០០០០០៛ ប្រគល់ជូនដល់ក្រុមគ្រួសារសពទុក្ខចាត់ចែងធ្វេីបុណ្យតាមប្រពៃណី នៅភូមិជំុគ្រៀល ឃំុជំុគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។




































