កំពង់ធំៈ ព្រះពុទ្ធសាសានានៅប្រទេសកម្ពុជាត្រូវបានរលត់ ក្នុងរបបបនក្បត់ប៉ុលពត និងត្រូវបានលុបបំបាត់ចោលទាំងស្រុង វត្តអារាម ព្រះវិហារបានក្លាយជាទីឃុំឃាំងមនុស្ស ដោយគុណបុណ្យថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ព្រះសង្ឃនៅប្រទេសកម្ពុជា គឺមានតែម្នាក់គត់ លោក បួសក្នុងជំនាន់រណសិរ្សសង្រ្គោះជាតិ ព្រះនាម ឡុង ស៊ីម ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ក្នុងការដើរ ហើរ មានសិទ្ធិក្នុងការធ្វើបុណ្យទាន ប្រសាសន៍នេះ គឺត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងក្នុងពិធីសម្ពោធន៍ មហាកុដ្ឋ វត្តពោធិវង្យហត្ថីរាម នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧។
លោកហាក់ម៉ុងហួត អភិបាលស្រុកបារាយណ៏បានលើកឡើងថា ពិធីឆ្លងមហាកុដ្ឋិ និងសមិទ្ធផលនៅវត្តពោធិវង្យហត្ថីរាម (ហៅវត្តពោធិ) ស្រុកបារាយណ៏ទាំងមូលមានវត្តចំនួន៧២វត្ត និងអារ៉ាមចំនួន៦ សម្រាប់ បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានបាន ហើយស្រុកមានព្រំប្រទល់ជាប់ស្រុកចំការលើ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំណែកមហាកុដ្ឋិដែលបានដាក់សម្ពោធន៏ ដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ ត្រូវបានចមណាយទឹកប្រាក់នៃការសាងសង់ អស់ទឹកប្រាក់ ជិត៦០០០០ដុល្លា ។
ឯកឧត្តម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំមានប្រសាសន៏ថាវិស័យព្រះពុទ្ធសាសនា កំពុងតែមានការរីកចម្រើន បច្ចុប្បន្ន កម្ពុជាមានវត្តអារាមជាង៤០០០វត្ត ទូទាំងប្រទេសត្រូវបានចំណាយប្រាក់អស់ទឹកប្រាក់ប្រមាណជិត១ពាន់លានដុល្លា! ហើយទឹកប្រាក់ទាំងបានមកពីសប្បុរសជនជិតជួយឧបត្ថម្ភគាំទ្រ និង១ផ្នែកទៀតមកពី ការខិតខំយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល! យ៉ាងណាមិញនាពេលថ្មីៗ ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំដែលមានអាយុកាលជាង១៤០០ឆ្នាំ មានរូបរាងចំនួន៨ជ្រុង ដែលប្រទេសដ៏ទៃទៀតមិនអាចធ្វើបាននោះឥឡូវនេះត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភលោក បន្ទាប់ ពីប្រាសាទអង្គរវត្តនិងប្រាសាទព្រះវិហារ ទាំងនេះសរបញ្ជាក់យ៉ាងច្បាស់ពីការ ខិតខំប្រឹងប្រែងនិងសហការយ៉ាងល្អ របស់ថ្នាក់ដឹកនាំប្រទេសដែលមានសម្តេច អគ្គមហាសេនាបតី តេជោស៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា មានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ វិស័យព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលមានអាយុកាលវ័យចំណាស់ជាងគេ ៥០០០ឆ្នាំ ជាចុងក្រោយឯកឧត្តម បានផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលក្នុងវត្ត ដែលបានមកហើយ ទាំងសម្បត្តិក្នុងវត្ត ទាំងអនាម័យ ដើម្បឲ្យប្រើប្រាស់បានយូរអង្វែង។
ដោយ ប៊ុន រដ្ឋា




































