ប្រជាពលរដ្ឋអ្នករកសុីទិញគោក្របីតូចតាចនៅខេត្តស្វាយរៀងមិនសប្បាយចិត្តទៅនិងក្រុមហ៊ុនពីដែលយកលុយលើសសៀវភៅបន្ទុកតែក្រុមហ៊ុនបរិសេដ្ឋ

0

ខេត្តស្វាយរៀង៖   ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិព្រៃផ្តៅសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងបានធ្វើការិះគន់ទៅលើក្រុមហ៊ុនពីរដែលកំពុងធ្វើសកម្មភាពក្នុងខេស្វាយរៀងតំរូវអោយប្រជាពលរដ្ឋអ្នករកសុីទិញចូលលក់ចេញគោក្របីដែលក្រុមពលរដ្ឋទាំងនោះអះអាងថាយកលុយលើសសៀវបន្ទុករបស់ក្រុមហ៊ុន។ប្រជាពលរដ្ឋនៅភូមិព្រៃផ្តៅសង្កាត់ច្រកម្ទេសក្រុងបាវិតបានអោយដឹងថាក្រុមហ៊ុនពីរដែលធ្វើអោយពួកគេរិះគន់នោះគឺទី១ក្រុមហ៊ុនយុវពាណិជ្ជនិងទី២ក្រុមហ៊ុនសហយុវពាណិជ្ជដែលមានលោកពេញវាសនាជាប្រធានសាខាខេត្តអោយពលរដ្ឋអ្នករកសុីទិញគោក្របីតូចតាចបង់លុយអោយពួកគេទៅតាមការទាមទាររបស់ក្រុមហ៊ុននោះ។ប្រភពបានបន្តទៀតថាប្រជាពលរដ្ឋទិញនៅកន្លែងណាបង់នៅកន្លែងនោះហើយខណះដែលដឹកទៅលក់នៅព្រំដែនបង់ម្តងទៀតមួយក្បាលទាំងទិញនិងលក់ចេញចំណាយអស់១០មុឺនរៀលនិងសមត្ថកិច្ចព្រំដែនចំនួន៥៥០០០រៀលតើអោយពួកគាត់ចំណេញអី ដោយពួកគាត់ថាអត់សូវចំណេញទេ។ពលរដ្ឋបានបន្តថាពួកគាត់សព្វថ្ងៃនេះមានលុយបន្តិចបន្តួចនិងខ្ចីធនាគារឯកជនដើម្បីរកសុីតែប៉ុណ្ណោះដូច្នេះប្រជាពលរដ្ឋអ្នករកសុីទិញគោក្របីកំបុិចកំប៉ុកសូមសំណូមពរទៅអាជ្ញាធរខេត្តមេត្តាបន្ធូរបន្ថយនូវការយកពន្ធគោក្របីនេះផងធ្វើយ៉ាងណាយកសេវាទៅតាមសៀវភៅបន្ទុករបស់ក្រុមហ៊ុន។ពាក់ពន្ធ័និងករណីនេះដែរតំណាងក្រុមហ៊ុនទាំងពីរខាងលើបានអោយដឹងថាចំពោះការរិះគន់និងចោទប្រកាន់មកលើក្រុមហ៊ុនថាយកលុយលើសសៀវភៅបន្ទុកចំពោះអ្នករកសុីទិញគោក្របីនោះគឺមិនពិតទេដោយក្រុមហ៊ុនធ្វើអ្វីទៅតាមច្បាប់ទាំងអស់ហើយបានអនុវត្តតាមសៀវភៅបន្ទុកជាពិសេសការពារសត្វពាហនៈរបស់ពលរដ្ឋកុំអោយមានការបាត់បង់(ពោល)គឺចាប់តាំងពីក្រុមហ៊ុននេះបានមកដាក់ស្នាក់ការនៅខេត្តស្វាយរៀងដែលទទួលស្គាល់ពីអាជ្ញាធរពុំដែលមានបាត់គោក្របីរបស់ប្រជាពលរដ្ឋឡើយដោយមុនអោយឈ្មួញលក់គោក្របីទៅអោយប្រទេសជិតខាងសុទ្ធតែបានពិនិត្យយ៉ាងត្រឹមត្រូវពីសមត្ថកិច្ចជំនាញថាបានទិញពីប្រជាពលរដ្ឋនៅភូមិឃុំស្រុកណាមុនលក់ចេញជៀសវាងការលួចគោក្របីដោយប្រការណាមួយ៕