ស្ត្រី២នាក់បានស្លាប់ភ្លាមៗក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណី

0

កំពង់ធំៈ បានស្លាប់នៅក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៏ ២ករណីផ្សេងគ្នាទី១ បណ្តាលឲ្យស្ត្រីចំនួន២នាក់បានស្លាប់ ភ្លាមៗនៅនឹង​កន្លែង ដោយករណីទីមួយ គឺស្ត្រីវ័យចំណាស់ម្នាក់ បានដោយធ្លាក់ពីលើគោយន្តកន្ត្រៃ នៅក្នុងស្រុកសន្ទុកកាលពីយប់ថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧ ចំណែកករណីទី២ ស្រ្តីម្នាក់បានស្លាប់ ដោយសាររថយន្តសាំយ៉ុង បុកនៅតាមផ្លូវ កាលពីពេលទាបភ្លឺថ្ងៃទី១៤ខែសីហាឆ្នាំ២០១៧ នៅស្រុកបារាយណ៏ ខេត្តកំពង់ធំ។

សមត្ថកិច្ចប៉ូលិសចរាចរណ៏ស្រុកសន្ទុក ករណីដែលបង្ករឲ្យមានមនុស្សស្រីម្នាក់បានស្លាប់នៅក្នុងស្រុក សន្ទុក គឺដោយសារតែកូនរបស់ខ្លួនឯង ជាអ្នកបង្ករ ដោយបានបើកកាឡេថង ធ្លាក់ផ្លូវ ទើបធ្វើស្រ្តីជាម្តាយ ដែលកំពុងជិះលើកាឡេថង ធ្លាក់ក្រោមក៏ត្រូវបាន កាឡេថងសង្កត់បណ្តាលឲ្យ ដាច់្ខល់ស្លាប់ភ្លាមៗមួយ​រំពេច ដែលករណីនេះបានកើតឡើង នៅតាមបណ្តោយផ្លូវលំ ក្រាលគ្រួសក្រហម ស្ថិតនៅក្នុងភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅក្បាលព្រលប់ យប់ថ្ងៃទី  ១៣ខែសីហា ឆ្នាំ២០១៧ ជនរងគ្រោះដែលបានស្លាប់ នៅក្នុងករណីគ្រោះថ្នាក់នេះ ឈ្មោះ លីឃីម អាយុ៥០ឆ្នាំ ។

រីឯករណីទី២  គឺជាគ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៍សរ ពាក់ស្លាកលេខសៀមរាប2B 50.45  អ្នកបើកបរត្រូវបានស្គាល់ឈ្មោះ យឹម យឿន ភេទប្រុសអាយុ៣០ឆ្នាំរស់នៅក្រុងសៀមរាប ខេត្តសៀមរាប  បានបើកបររថយន្ត ដោយល្បឿនលឿនទើបបណ្តាល ឲ្យជ្រុលចង្កូតទៅបុកប្រជាពលរដ្ឋ ដែលគាត់កំពុងតែធ្វើដំណើរដោយថ្មើជើង ខណៈពេលដែលកំពុងដើរឆ្លងថ្នល់ ទើប​បណ្តាលឲ្យបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៤សីហាឆ្នាំ២០​១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ  តាមការ​ឲ្យដឹង​ពី សមត្ថកិច្ចបានបញ្ជាក់ថា  ស្ត្រីរងគ្រោះមានឈ្មោះឡុង សុដេត ភេទស្រី អាយុ៣៧ឆ្នាំនៅភូមិទួលអំពិល ឃុំស្រឡៅ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រមូលយកវត្ថុតាង ទៅរក្សាទុកនៅអធិការស្រុកបារាយំ៍  ដើម្បីរាងចាំភាគគីទាំងសងខាង ចូលខ្លួនមកដោះស្រាយតាមនិតិវិធី​នៃច្បាប់ ។

សូមបញ្ជាក់ផងដែរថា ស្រុកបារាយណ៍ និងស្រុកសន្ទុក គឺស្រុកទាំង២នាក់ហាក់បីដូចជាមានជើងកបដោយសារមានករណីគ្រោះថ្នាក់ចរាចរណ៍ស្ទើរតែជារៀងរាល់ថ្ងៃ និយាយរួមគឺស្លាប់និងរបួសជាច្រើននាក់ មកហើយ ដោយសារតែករណីគ្រោះថ្នាក់ រថយន្តនិងម៉ូតូ ដូច្នេះសូមផ្តាំផ្ញើរដល់អ្នកធ្វើដំណើរតាមបណ្តោ​យ ផ្លូវនេះសូមឲ្យមានការប្រុងប្រយ័ត្ន។

 

                   ដោយ  ប៊ុន  រដ្ឋា