(ខេត្តកំពត) : នៅម៉ោង ១២:៣០ នាទី ឈានចូលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៧ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកអង្គរជ័យ បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិណងសាហេតុ ឃុំចំប៉ី ស្រុកអង្គរជ័យ ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់ (ស្រីចំនួន ០៣ នាក់) រួមមាន : ១.ឈ្មោះ ខុន តុលា ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ ២.ឈ្មោះ តុង វណ្ណៈ ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ៣.ឈ្មោះ អៀម ស្រីមុំ ភេទស្រី អាយុ ២៧ ឆ្នាំ នៅភូមិដើមមៀន ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ៤.ឈ្មោះ ឈុត ចាន់ថន ភេទស្រី អាយុ ៣៦ ឆ្នាំ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៥.ឈ្មោះ ជន សេរីរដ្ឋ ភេទស្រី អាយុ ២៥ ឆ្នាំ នៅភូមិអង្គជោតិ ឃុំចំប៉ី ស្រុកអង្គរជ័យ និងដកហូតថ្នាំញៀនបានចំនួន ០២ កញ្ចប់តូច ៕ដោយឡែកៅ
ស្រុកកំពង់ត្រាច វេលាម៉ោង ១៣:១០ នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញស្រុកកំពង់ត្រាច បានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាច ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះសាន ក្តឹប ភេទប្រុស អាយុ ២៣ ឆ្នាំនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច និងដកហូតបានថ្នាំញៀនចំនួន ០២ កញ្ចប់តូច ។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕





































