ខេត្តព្រះស៊ីហនុ អភិបាលខេត្តព្រះសីហនុថា”ពេលនេះមានពន្លឺថែមទៀតហើយជុំវិញគម្រោងស្តារប្រពន្ធ័លូបង្ហូរទឹកនៅតាមបណ្តោយឆ្នេអូរឈើទាលអោយបានប្រសើរឡើងវិញដើម្បីបញ្ចៀសបញ្ហាទឹកភ្លៀងលិចនៅពេលមានភ្លៀងធំម្តងៗបង្ករអោយប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរអូរឈើទាលដោយគម្រោងនេះធនាគារ អភិវឌ្ឍន៏អាស៊ី អេឌីប៊ី ADB សិក្សា។
ឯឧ យន្ត មីន បន្តថាតាមគំរោងដើម្បីកែលម្អរប្រពន្ធ័លូនៅទីតាំងនេះគ្រោងចំណាយថវិកាប្រមាជា៣០លានដុល្លាអាមេរិច។មានប្រសាសន៏ ឯឧ យន្ត មីន
ពាក់ព្ធ័នឹងបញ្ហាស្ទះលូបង្ហូរទឹកនៅតាមបណ្តោយឆ្នេរអូរឈើទាលក្រូវព្រះសីហនុនេះទាំងអាជ្ញាធរ មន្ត្រីជំនាញ ម្ចាស់អាជីវកម្មទេសចរណ៏ ប្រជាពលរដ្ឋខេត្តព្រះសីហនុក៏ដូចជាភ្ញៀវទេសចរមកពីតំបន់ផ្សេងៗតែងរអ៊ូរទាំនៅពេលឃើញតំបន់ទេសចរណ៏ដ៏ប្រណិតមួយនេះមានសភាពទទឹកលិចមូយរយៈពេលខ្លីហើយបញ្ហានេះបានបង្ខូចសម្រស់តំបន់ឆ្នេរអូរឈើទាលនៅពេលមានភ្លៀងធំធ្លាក់ម្តងៗជាពិសេសរដូវវស្សា។
លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុមានបានលើកឡើងថា៖មូលហតុដែលនាំអោយតំបន់ឆ្នេរអូរឈើទាលមានសភាពបែបនេះដោយសារចំណុចសំខាន់បួនយ៉ាង៖
១.ចំណុចនេះដាក់លូមូលសល់ពីដើមច្ចុប្បន្នស្ទះអស់ទីហើយ។
២.សព្វថ្ងៃតំបន់អូរឈើទាលមានកំណើនមនុស្សមករស់នៅច្រើន។
៣.ទីតាំងនេះមានលក្ខណៈទំនាបជាងកន្លែងដទៃដូច្នេះពេលមានភ្លៀងធ្លាក់តែងដក់ទឹកព្រោះលូនៅចំណុចនេះបានស្ទះជិតអស់ទៅហើយ។
៤.បច្ចុប្បន្នខេត្តមិនទាន់មានថវិកាដើម្បីស្តារឡើងវិញនៅឡើយទេ។
តែយ៉ាងណាក្តី លោក ណុប ហេង បានបង្ហើបថា នៅដើមឆ្នាំ២០១៨ខាងមុខនេះ ធនាគារ អេ ឌី ប៊ី មានគម្រោងជួយស្តារនិងរៀបចំប្រព្ធ័លូនេះហើយ។
តាមគម្រោងលូដែលអេឌីប៊ីគ្រោងនឹងស្តារនេះមានប្រវែង៦៤គម។
សព្វថ្ងៃនេះខេត្តកំពុងរងចាំគម្រោងរបស់ធនាគារ អេ ឌី ប៊ី ក្នុងការជួកិច្ចការនេះ។ដូច្នេះសូមសាធារណៈជនមេត្តាយោគយល់៕សាវ៉ុន



































