ប្រទះយុវជនម្នាក់ដេកស្លាប់ក្នុងទឹកណ្តាលព្រៃកូនគគីរទាំងអាក្រាតកាយសង្ស័យបែកថ្នាំនៅក្រុងបាវិត)

0

ខេត្តស្វាយរៀង៖   ព្រះសង្ឃនិមន្តក្នុងព្រៃមើលកូនឈើប្រទះយុវជនម្នាក់ដេកក្នុងទឹកនៅកណ្តាលព្រៃកូនគគីរទាំងអាក្រាតកាយបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យមើល។ហេតុការណ៍ប្រទះឃើញសាកសពខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ៈ៣០នាទីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧ស្ថិតក្នុងភូមិ ត្រពាំងផ្លុង សង្កាត់ បាទី ក្រុង បាវិត ខេត្ត ស្វាយរៀងចុះពីថ្នល់ជាតិលេខ១តាមក្លោងទ្វារវត្តស្វាយកណ្តាលប្រមាណ៥០០ម៉ែត្រ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ការប្រទះឃើញសាកសពយុវជនខាងលើនោះគឺព្រះសង្ឃមួយអង្គបាននិមន្តចូលក្នុងព្រៃកូនគគីរដើម្បីមើលដើមឈើដែលសម្តេចសង្ឃដាំហើយក៏ធុមខ្លិនស្អុយក៏និមន្តតាមរកមើលស្រាប់តែប្រទះឃើញសាកសពយុវជនម្នាក់ស្លាប់ក្នុងកណ្តាលព្រៃហើមស្អុយមានដង្កូវចុះហើយបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកពិនិត្យមើល។ប្រភពដដែលបានឲ្យដឹងទៀតថា៖ក្រោយពីទទួលបានព័ត៌មានថា៖មានប្រទះឃើញសាកសពរួចយកសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងហើយបានធ្វើការពិនិត្យប៉ុន្តែពុំទាន់សន្និដ្ឋានថាជាឃាតកម្មឬស្លាប់ដោយខ្លួនឯងនោះទេ។ដោយនៅជិតកន្លែងកើតហេតុមានតែដបទឹកសុទ្ធនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះពុំមានបន្សល់ទុកស្លាកស្នាមអ្វីនោះទេសូម្បីតែខោអាវក៏គ្មានដែរហើយសាកសពគឺអាក្រាតកាយនិងពុំស្គាល់អត្តសញ្ញាណឡើយ។មួយទៀតអាចសង្ស័យថាជនរងគ្រោះអាចស្លាប់ដោយប្រើប្រាស់គ្រឿងញៀនព្រោះអីនៅជិតកន្លែងកើតហេតុមានឧបកាណ៍ប្រើប្រាស់។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណសាកសពខាងលើនិងមូលហេតុឲ្យច្បាស់ថាជាករណីអ្វីឲ្យពិតនោះ៕