ពិធីសំណេះសំណាលប្រកាសផ្តល់សុពលភាពអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ខេត្តកំពង់ធំ២រូប

0

កំពង់ធំៈ ឯកឧត្តម គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបាន​​អញ្ជើញ​ជាអធិបតីភាព ក្នុង​ពិធីប្រកាសផ្តល់សុពលភាពអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ​២រូប ដោយមានការចូលរួមពីសំណាក់លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពង់ធំ និងមន្រ្តីជាច្រើនរូប ត្រូវបានធ្វើឡើង​នៅរសៀលថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧ បន្ទាប់ពីមានមន្រ្តី​មួយ​ចំនួន ត្រូវបាន​ចូលនិវត្តន៍ ។

មន្រ្តី២រូប ដែលត្រូវបានប្រកាសតែងតាំងជា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បន្ទាប់ពី​មានការជឿជាក់លើសមត្ថភាព និងជឿទុកចិត្តរបស់ឯកឧត្តម អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំក្រសួង បានសម្រេចតែង​តាំងជាអនុប្រធានមន្ទីរ ទី១ ឈ្មោះ ឡៃ សុគន្ធ ភេទប្រុស ទី២ ឈ្មោះ សៀង វល័ក្ខធីតា ភេទស្រី ជាមន្រ្តី បំរើការនៅក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ។

លោកស្រី សៀង វល័ក្ខធីតា បានប្តេជ្ញាចិត្ត​​ខិតខំបំរើការងារ និងស្មោះត្រង់ជាមួយអង្គភាព ដោយយក​ចិត្តទុកដាក់ រួបរួមសាមគ្គីផ្ទៃក្នុង និងគោរពតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់មន្រ្តីនៃមន្ទីរសេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុខេត្តទាំងអស់ យល់ពីតួនាទីភារកិច្ច គោរពថ្នាក់លើ តាមរចនានុក្រម ដែលវាជាកក្តាធម្មជាតិ មិនត្រូវអង្គុយច្រណែន ឈ្នានីសគ្នា ឆ្កេះឆ្គៀលបង្ករឲ្យបែកបាក់ផ្ទៃក្នុង ក្នុងអណ្ណតិនៃមន្រ្តីរាជការ គឺត្រូវ ធ្វើអំពើល្អ ត្រូវមានការយោគយល់គ្នា កសាងអំពើល្អ មុខតំណែងវាមិនមែនជាកម្មសិទ្ធរបស់អ្នកណាម្នាក់​នោះទេ គឺដល់ពេលវេលាគឺត្រូវបានផ្លាស់ប្តូរ អាស្រ័យទៅលើរដ្ឋាភិបាល អាស្រ័យទៅលើថ្នាក់ដឹកនាំ​យើង​ជាមន្រ្តីត្រូវមានភាពទទួលខុសត្រូវ ចៀសវាងមានការ វិវាទថ្នាំងថ្នាក់ជាមួយអង្គភាពតែមួយ យើងមិនត្រូវយកអារម្មណ៍របស់ខ្លួនមកដោះស្រាយ ត្រូវធ្វើការងារអនុវត្តទៅតាមច្បាប់ ជាចុងក្រោយ​ឯកឧត្តម គង់ វិមាន បានសំណូមពរមន្រ្តីទាំងអស់សាមគ្គីគ្នា ខិតខំប្រឹងប្រែងធ្វើការងារដោយមានការប្រុង ប្រយ័ត្ន និងជោគជ័យក្នុងការងារទាំងអស់គ្នា ។

ដោយ  ប៊ុន  រដ្ឋា