Sa Wut រតនគីរី:
ខេត្តរតនគិរី៖ នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង៣ និង៥៥នាទី រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅភូមិប៉ាការឡាន់ ឃុំប៉ាការឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សៀវ ឡៅ ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិឡាវ ចំណែកវត្ថុតាងបានដកហូត ថ្នាំញៀនប្រភេទមេតំហ្វេតាមីន គ្រាប់(WY)ពណ៌ក្រហម ចំនួន៥៩គ្រាប់ និងពណ៌បៃតងចំនួន២គ្រាប់។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៦ ខែសីហានេះ ចាត់ការបន្តតាមនិតិវិធី។ ដោយ យក្ខឡោម



































