ជិះម៉ូតូមិនបានប្រុងប្រយ័ត្ន ត្រូវរថយន្តបុកពីក្រោយស្លាប់មួយរំពេច

0

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ត្រូវរថយន្តបុកពីក្រោយស្លាប់នៅនឹងកន្លែងកើតហេតុ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥នឹង៥០នាទីព្រឹកប្រលឹបថ្ងៃទី១៨ខែសីហាឆ្នាំ២០១៧នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៣៥-៥៣៤ ស្ថិតនៅក្នុងភូមិ ១ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
លោក ពុត សាវី អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណ: បានឲ្យដឹងថា មានម៉ូតូ១គ្រឿងជិះដោយបុរសម្នាក់ ចេញពីខាងជើងមកចូលផ្លូវជាតិទៅខាងលិចវិញ មិនបានប្រុងប្រយ័ត្ន ស្របពេលរថយន្ត១គ្រឿងកំពុងបើកបរក្នុងទិសដៅពីកើតទៅលិចស្របគ្នាក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនជាប់ក៏បុកយ៉ាងពេញទំហឹងតែម្តងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗមួយរំពេច។
លោក អធិការរងបានបន្តថា ជនរងគ្រោះមានឈ្មោះ ឃួន ភេទប្រុស អាយុ៥៤ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ តឺន ឃុំតឺន ស្រុកកូនមុំ ស្លាប់ ជិះម៉ូតូម៉ាក វ៉េវឆ្លាម ពណ៌ខៀវ អត់ស្លាកលេខ។
រថយន្តបង្ក ម៉ាកឡិចស៉ីស ពណ៌ សពាក់ស្លាកលេខ រតនគិរី ២B-១៩៦៩ អ្នកបើកបរមានឈ្មោះ នូ សុខុម ភេទប្រុស អាយុ៥៣ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី មុខរបរធ្វើការ រតកទឹក។
ក្រោយពីកើតហេតុ នគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ នឹងវាស់វែងយកវត្ថុតាងទាំងពីរ ទៅរក្សាទុកនៅអធិការស្រុកកូនមុំ ដើម្បីដោះស្រាយជាក្រោយ។
ចំណែកសាកសព សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ដោយ យក្ខឡោម