សម្តេច ចៅហ្វាវាំង រវៀងជ័យ គង់ សំ អុល បានអញ្ជេីញមក មកចែកអំណោយជូនពលរដ្ឋ៥៨១គ្រួសារ នៅភូមិត្រពាំងគរគី

0

កំពតៈ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រី ក្រសួង ព្រះបរម រាជវាំង បានអញ្ជើញចុះមក ចែកព្រះរាជ អំណោយ ជាព្រះរាជទាន ដ៏ថ្លៃថ្លារបស់ ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាច ក្រកម្ពុជា។ អមដំណើរដោយ ឯកឧត្តម សុខ សារ៉េត អភិបាលរង នៃគណៈអភិបាលខេត្តកំពត។

ព្រមទាំង មន្រ្តីរាជការ អាជ្ញាធរ ស្រុក ឃុំ មក ចែកអំណោយយ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៥៨១ គ្រួសារ ។ពិធីចែកអំណោយនេះ ត្រូវបាន ប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ភូមិ ត្រពាំងគរគី ឃុំ ល្បេីក ស្រុក ឈូក ខេត្ត កំពត ។ប្រជាពលរដ្ឋដែល បានទទួលអំណោយ ព្រះរាជទាន ដ៏ថ្លៃថ្លារបស់ ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណា ចក្រកម្ពុជា ។ក្នុងមួយគ្រួសារ ទទួលបានអង្ករ ១បេ ស្មើនឹង ៥០ គីឡូក្រាម មី ១កេស និង ថវិការ ៥០០០០ ម៉ឺនរៀល។សូមបញ្ជាក់ ថា សម្តេច បានព្រះ ប្រទាន គ្រឿងចក្រ អោយមកជួយភ្ជួរ រាស់ដីប្រជាពលរដ្ឋ សម្រាប់ដកស្ទួងនារដូវវស្សានេះផងដែ។