វាសនាក្មេងស្រីពិការអភ័ពពីរនាក់បងប្អូនរស់នៅរងាឯកការជីវិតគ្មានមេបា

0

កំពង់ធំៈ ជីវិតឥតទ្រនំ របស់ក្មេងស្រីពិការអភ័ព២នាក់បងប្អូន តើជាព្រហ្មលិខិតឬជាទណ្ទកម្ម បានធ្វើឲ្យ​ក្មេងស្រីនាក់បងប្អូនពុំដែលមានសេចក្តីសុខម្តងណាឡើយ ជីវិតជួបតែភាពរងាឯកកោកគ្មានមេបា តម្រូវឲ្យបែក​បាក់ព្រាត់ស្លាប់តាំងពីក្មេងស្រី២នាក់បងប្អូននេះនៅតូចៗម្លេះ ដោយឳពុក ម្តាយ ជីដូនបានស្លាប់ជាបន្ត បន្ទាប់បានបន្សល់ឲ្យក្មេងស្រី២នាក់នេះ ម្នាក់ពិការដើរពុំរួចម្នាក់់ជាបងត្រូវទទួលភារកិច្ចទទួលខុសត្រូវ​មើលថែប្អូន។

ដោយការអាណិតអាសូរបស់ លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានជ្រាបនូវព័ត៌មានដ៏សង្វែកនេះ ក៏បានដឹកនាំសហការី នាំយកស្បៀងអាហារមកចែកជូនដល់ ក្មេងស្រី២នាក់បងប្អូន ទាំងដំណក់ទឹកភ្លៀងកំពុងតែធ្លាក់ចុះ ដោយ​ក្តី​អាណិត​អាសូរ​ដល់​ជីវិត​កុមារ​កំព្រា​ពីរ​នាក់​ ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ភូមិ​ត្រពាំង​ជ្រូក​ ឃុំ​សំបូរ​ ស្រុក​ប្រាសាទសំបូរ​ ខេត្ត​កំពង់ធំ​ នៅព្រឹក​ថ្ងៃ​ទី​១៨ខែសីហា​ឆ្នាំ​២០១៧​ ។

ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា ក្រោយពីបានទទួលដំណឹងថា មានក្មេងស្រីអភ័ព២នាក់ ជាក្មេងកំព្រា ម្តាយ​​ ឈ្មោះ​ ចាន់​ ណាត​ មាន​ជំងឺ​ហើយ​ទទួល​មរណភាព​ចោលក្មួយស្រីកំព្រាទាំងពីរនៅឆ្នាំ២០១២​ នៅ​ភូមិ​ ឡែម​ ជាប់​ព្រំ​ដែន​ថៃ​  ក្រោយ​ម្ដាយ​ស្លាប់​ចោល​ក្មួយ​ស្រី​ទាំង​ពីរ​ បន្ត​ររស់នៅជាមួយជីដូនចាស់ជរាខាងម្តាយ​ ហើយ​ក្រោយ​មក​ជីដូន​ចាស់​ជរា​ដែល​រស់នៅ​ភូមិ​ឡែម​នេះ​បាន​ទទួល​មរណភាព​ចោល​ចៅស្រី​ទាំង​ពីរ​ទៀត​  មក​ដល់ពេលនេះ​ទឹក​ភ្នែក​ក្រុម​ការងារ​ បាន​បន្ត​ស្រក់​ប្រជែងនិងដំណក់ទឹកភ្លៀង​ ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ លោក​យាយ​ខាង​ឪពុក​ឈ្មោះ​ ខាត់​ ចាន់​ អាយុ​ ៨២ឆ្នំា​ បាន​ទៅយក​ចៅស្រី​កំព្រា​ទាំង​ពីរ​ មក​ចិញ្ចឹម​បីបាច់​នៅ​ភូមិ​ ត្រពាំង​ជ្រូក​  ឃុំ​សំបូរ​ ស្រុក​ប្រាសាទសំបូរ​ ខេត្ត​កំពង់ធំ​ ដល់​បច្ចុប្បន្ន​នេះ​ ​ ។

ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្តថា ក្មួយ​ស្រី​ជាបង ឈ្មោះ ឆាន​ ម៉ាណែត​ អាយុ​១២​ ឆ្នំា​  ទៅរៀន​សូត្រ​ដល់​ថ្នាក់​ទី​៤​ ​ និង​ក្មួយ​ស្រីជាប្អូន ឈ្មោះ ​ឆាន​ ម៉ានុត​ អាយុ​៨ឆ្នំា ​ ​ជា​អកុសល​បាន​ក្លាយ​ជា​ជន​ពិការ​ស្វិតនិងទន់ជើង​តាំង​ពី​កំណើត​មិន​អាច​ដើរ​បាន ព្រហ្ម​លិខិត​ពិតជា​គ្មាន​មេត្តា​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ ក្រោយ​ពេល​ក្មួយ​ស្រី​កើត​មកមិនបានទាំងស្គាល់មុខឪពុកផង មានឪពុក​ឈ្មោះ​  ឈា​ ឆាន​ ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ​រហូត​ដល់​បច្ចុប្បន្ន​រយៈពេល​ជាង​៨ឆ្នាំ​ហើយ​បាត់​ដំណឹង​សូន្យ​ឈឹង​មិន​ដឹង​ថា​ស្លាប់​ឬរស់នៅទេ។

ក្នុង​ឱកាស​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​នេះ​ ឯកឧត្ត​មេបញ្ជាការ និង​ក្រុមការងារ​បាន​ឧបត្ថម្ភ​ជូន​លោក​យាយ​ និង​ក្មួយ​ស្រី​ទាំង​ពីរ​នូវ​ អង្ករ​ចំនួន​៥០គីឡូ​ក្រាម​ មីមា៉មា៉ចំនួន០២កេស​​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​ ១៥០.០០០៛​ តែដោយសារក្មួយស្រីជាជនពិការ ពុំអាចជួយខ្លួនឯងបាន ក៏គេបានតសំយ៉ាបជម្រុក​ស្រូវរសើនៅ២នាក់បងប្អូន ក្រោមជញ្ជាំងធ្លុះធ្លាយគ្មាន​ ដ៏សែនអាណោចអាធ័ម។

      ដោយ  ប៊ុន  រដ្ឋា