លុចស៊ីសRX330ស្រវឹងស្រាប្រលះម៉ូតូរ៉ឺម៉កប៉ើងផ្ងាជើងរបួសធ្ងន់២នាក់តាមបណ្ដោយផ្លូវជាតិលេខ១នៅក្រុងស្វាយរៀង

0

ខេត្តស្វាយរៀង៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏អាក្រក់បណ្តាលឲ្យបុរស២នាក់រងរបួសបាក់ភ្លៅ បែកចង្កានិងដាច់អណ្តាត ឈាមស្រោចដីសន្លប់នៅនិងកន្លែងគួរឲ្យរន្ធត់ មូលហេតុរថយន្តបង្កបើកវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀតក៏រេចង្កូតមកខាងឆ្វេងទៅបុករ៉ឺម៉កម៉ូតូចំពីមុខពេញទំហ៊ឹងលាន់ដូចរន្ទះ បណ្តាលឲ្យម៉ូតូរ៉ឺម៉កប៉ើងចម្ងាយ៥ម៉ែត្រក្រឡាប់ផ្ងាជើង ធ្វើឲ្យអ្នកបើកបររ៉ឺម៉ក រងរបួសបាក់ភ្លៅខាងស្តាំ បែកចង្កា និងដាច់អណ្តាតសន្លប់នៅនិងកន្លែង ហើយអ្នករួមដំណើរបោកទៅលើថ្នល់បាក់ភ្លៅ

សន្លប់នៅនិងកន្លែងដែរ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៨សីហា
២០១៧នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចរោងម៉ាស៊ីនកិនស្រូវតូចតែពេជ្រ ស្ថិតនៅភូមិស្វាយសង្កាត់ចេកក្រុងស្វាយរៀង។បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូរ៉ឺម៉កដឹកសម្ភារៈសំណង់ ជិះគ្នា២នាក់បើកបរពីទឹសខាងកើតមកលិចលុះមកដល់ចំណុចកើតហេតុខាងស្រាប់តែមានរថយន្ត១គ្រឿងម៉ាកលុចស៊ីស RX330 ពណ័ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AH8282 បើកបរពីទឹសខាងលិចមកកើតបញ្ច្រាស់ទឹសគ្នា បើកវ៉ាជែងរថយន្តមួយគ្រឿង
ផ្សេងទៀតក៏រេចង្កូតទៅឆ្វេងជ្រុលទៅម៉ូតូរ៉ឺម៉កពេញទំហឹងបណ្តាលឲ្យម៉ូតូរ៉ឺម៉កនិងអ្នកបើកបរអ្នករួមដំណើរប៉ើងទៅជាមួយរ៉ឺម៉កសង្កត់បាក់ភ្លៅទាំងពីរនាក់បែកចង្កា ដាច់អណ្តាតសន្លប់នៅនិងកន្លែងតែម្តង។ប្រភពដ៏ដែលបន្តទៀតថា ជនរងគ្រោះ
ឈ្មោះប៊ិនសុភន់ភេទប្រុសអាយុ២៥ឆ្នាំ អ្នកបើករ៉ឺម៉ក របួសបាក់ភ្លៅស្តាំ បែកចង្កា និងដាច់អណ្តាត សន្លប់ឈឹង។រីឯអ្នករួមដំណើរឈ្មោះទេព សាបឿន ភេទប្រុសអាយុ២៧ឆ្នាំ រងរបួសបាក់ភ្លៅ និងបោកក្បាលពក រលាត់ដងខ្លួនសន្លប់នៅនិងកន្លែង
អ្នកទាំងពីរមានទីលំនៅភូមិត្រពាំងរុនឃុំចន្ត្រីស្រុករមាសហែកខេត្តស្វាយរៀង បានមកទិញសម្ភារៈសំណង់ដឹកទៅឱយអង្គការ នៅភូមិក្រាំងលាវឃុំគ្រួសស្រុកស្វាយជ្រំ ក៏ជួបគ្រោះថ្នាក់តែម្តង។ក្រោយមកក្រុមគ្រួសារហៅរថយន្តសាមុយដឹកជនរងគ្រោះទាំងពីរនាក់ទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។ចំណែករថយន្តខូចខ្ទេចខាងមុខជ្រុសកាង រីឯម៉ូតូនិងរ៉ឺម៉កខូចទាំងស្រុង
សមត្ថកិច្ចបានយករថយន្តនិងម៉ូតូរ៉ឺម៉កទៅរក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។