ខេត្តស្វាយរៀង៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់បណ្តាលមកពីរថយន្តCRVបុកជាមួយម៉ូតូបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ធ្ងរសល់តែដង្ហើមចង្រឹតត្រូវសមត្ថកិច្ចនិងក្រុមគ្រួសារដឹកបញ្ជួនទៅសង្គ្រោះនៅមន្ទីពេទ្យ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣:៥០នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះនៅលេីផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ១៥៧ ទៅ១៥៨ ស្ថិតក្នុងភូមិ ព្រៃផ្តៅ សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖នៅមុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក HONDA CRV ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ
ភ្នំពេញ 2D-8300 បើកបរពីកើតទៅលិចលុះមកដល់ចំនុចកើតហេតុខាងលើក៏បានបុកប៉ះនិងម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៌ក្រហមពាក់ស្លាកលេខ 70.F2.1351 បេីកបរដោយឈ្មោះ សួស ក្តូច ភេទប្រុសអាយុ33ឆ្នាំ មុខរបរកម្មកសំណង់មានទីលំនៅភូមិ អង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងអូសជាង១០ម៉ែត្រជាប់ក្រោមរថយន្តបណ្តាលឲ្យរងរបួសធ្ងន់បាក់កដៃខាងឆ្វេង និងធ្លាយពោះវៀនមើលទៅគួររន្ធត់។
ក្រោយពីបង្កហេតុអ្នកបើកបររថយន្តចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តងទៅបន្សល់ទុកជនរងគ្រោះនៅក្រោមរថយន្តសល់តែដង្ហើមចង្រឹតមើលទៅគួរសង្វែងពុនពេក។ហើយបច្ចុប្បន្នអ្នករងរបួសត្រូវបានក្រុមគ្រួសារបានបព្ជាួនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។រីឯរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិកាក្រុងបាវិតដើម្បីដោះស្រាយតាមផ្លូវច្បាប់៕គឹមសេង




































