បុរសម្នាក់ជិះម៉ូតូលឿនជ្រុលចង្កូតដួលរងរបួសធ្ងន់

0

ខេត្តរតនគិរី៖ បុរសម្នាក់ជិះម៉ូតូដួលដោយខ្លួនឯងរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧តាមផ្លូវលំមួយខ្សែក្រាលក្រួសក្រហម នៅចំណុចមុខវត្ត ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជំុ ស្រុកអូរជុំ។

មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹថា អ្នកបើកបរម៉ូតូមានឈ្មោះ កូយ ឌឿន ភេទប្រុស អាយុ៤៩ ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើរងរបួសធ្ងន់បែកក្បាលនិងមុខ ជិះម៉ូតូម៉ាក វ៉េវឆ្លាម ពណ៌ ខៀវ អត់ស្លាកលេខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់។

ដោយ យក្ខឡោម