ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុព្រលែងត្រីរាជ២០០ក្បាលចូលអាងទឹកសាបធម្មជាតិ ៤កន្លែង

0

ពូជត្រីរាជចំនួន ២០០ក្បាលចូលទៅក្នុងអាងទឹកតំបន់ទឹកសាបក្បាលឆាយ និងអាងទឹកសាបធំៗចំនួនបីកន្លែងផ្សេងទៀតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុដើម្បីុរក្សាត្រីដែលជិតផុតពូជនេះអោយសំបូរឡើងវិញ។
រដ្ឋបាលខេត្តព្រះសីហនុក៍បានអំពាវនាវដល់ប្រជានេសាទទាំងអស់កុំអោយប្រើឧបករណ៍នេសាទដែលច្បាប់ហាមឃាត់នាំអោយប៉ះពាល់ដល់ធនធានមច្ឆាជាតិ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ អោយដឹងថា ការធ្វើពិធីលែងពូជត្រីរាជ ចូលទៅក្នុងអាងទឹកសាបតំបន់ក្បាលឆាយនេះ គឺធ្វើឡើងដោយមានការជួយឧបត្ថមគាំទ្រពីមន្ត្រីរាជការ តាមបណ្ដាស្ថាប័នរដ្ឋ និងឯកជន ក្នុងខេត្តព្រះសីហនុ ដើម្បី បង្កើនផលិតពូជត្រី នៅក្នុងបឹងធម្មជាតិ ក្នុង។
គោលបំណងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងចូលរួមថែរក្សាធនធានជលផល ដើម្បីបង្កើនផលត្រីក្នុងធម្មជាតិ អោយកើនឡើងសម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានចាត់ទុកថា ការលែងត្រីពូជទៅក្នុងបឹងទឹកសាបតំបន់ក្បាលឆាយនាពេលនេះគឺជាកម្មវិធីការងារដ៍សំខាន់ ដែលរាជដ្ឋាភិបាលបានកំណត់ឡើង សម្រាប់ជំរុញអោយចលនាការពារមច្ឆាជាតិ ត្រូវបានលើកកម្ពស់។
ហើយការលែងត្រីពូជនេះគឺជាយុទ្ធសាស្ត្រមួយប្រើប្រាស់ដើមទុនតិច មានសារៈសំខាន់ ក្នុងការថែរក្សាពូជត្រី ក្នងស្រុកមួយចំនួនអោយបានគង់វង្ស សម្រាប់ផ្ដល់ជាចំណីអាហារ ជូនប្រជាពលរដ្ឋ ។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ បញ្ជាក់ទៀតថា ការលែងពូជត្រីរាជ ថ្ងៃនេះ
ក៍ជាវេទិការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កម្ពុជាគ្រប់មូលដ្ឋាន ក្នុងការជួយថែរក្សាការពារធនធានជលផលគង់វង្ស។
ឯកឧត្តម យន្ត មីន បានអំពាវនាវ
ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទកុំអោយប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ ដូចជាឧបករណ៍ឆក់ត្រី ស្បៃមុង និងការបូមទឹកយកត្រី ដែលជាប្រការប៉ះពាល់ធ្ងន់ធ្ងរដល់ប្រភពធនធានមច្ឆាជាតិ។
ឯកឧត្តម យន្ត មីន បានលែងពូជត្រីរាជចំនួន.២០០ក្បាលជានិមិត្តរូប និងបានបំផុសចលនាអោយប្រជាពលរដ្ឋ រួមគ្នា ទប់ស្កាត់ ការបំផ្លាញមច្ឆាជាតិ តាមរយៈការនេសាទខុសច្បាប់និងបានបំផុសចលនា ចិញ្ចឹមត្រី តាមសហគមន៍ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ អោយមានការវិវត្តកាត់បន្ថយភាពក្រីក្រ។

តាមលោក ខៀវ ថាមន្ត្រីខណ្ឌ័រដ្ឋបាលកំពង់សោម អោយដឹងថា ត្រីរាជនេះជាប្រភេទត្រីចូលចិត្តនៅទឹកជ្រៅៗ។ត្រីនេះមានអាយុវែងនិងអាចមានទំងន់រហូត២០០គក នៅពេលធំធាត់ពេញទំហឹង។
លោកបន្តថានេះជាលើកទី១ហើយដែលខេត្តពហរះសីហនុបានលែងត្រីរាជនេះសំរាប់ជាត្រីពូជន៍នៅតាមអាងទឹកសាបមួយចំនួននៅខេត្តព្រះសីហនុ។
ក្នុងអាងទឹកសាបក្បាលឆាយលែងចំនួន១០០ក្បាលនិងអាងទឹកបីទៀតនៅស្រុកព្រៃនប់ចំនួន១០០ក្បាលដែរ។
ត្រីដែលបានប្រលែងពេលនេះក្នុងមួយក្បាលអាចមានទំងន់ចន្លោះពីកន្លះគីឡូក្រាមទៅ០.8គក៕សាវ៉ុន