កម្លាំងចម្រុះចុះត្រួតពិនិត្យសកម្មភាពឈ្មួញកំពុងរុករានដីព្រៃរបស់រដ្ឋ

0

ខេត្តរតនគិរី៖ កម្លាំងចម្រុះបានចុះកិច្ចសហប្រតិបត្តិការណ៍ កាលពីវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០១៧នេះ នៅចំណុចអូរក្រែងដីព្រៃសហគមន៍នឹងដីដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិសាមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីនគរបាលស្រុកលំផាត់បានឲ្យដឹងថា លោក ភូន សាវ៉ាន់ ក្រុមប្រឹក្សា ឃុំសេដា បានដឹកនាំកម្លាំងចម្រុះរួមមាន៖ ប៉ុស្ដិ៍រដ្ឋបាលឃុំសេដា ប្រជាការពារ សហគមន៍ភូមិសាមុទ្រក្រោម និងកម្លាំងដែនជម្រកសត្វព្រៃលំផាត់ ចុះទៅចំណុចអូក្រែងដីសហគមន៍ និង ដីដែនជម្រកសត្វព្រៃលំផាត់ ដើម្បីត្រួតពិនិត្យ ពីសកម្មភាពបទល្មើសព្រៃឈើ និងឈ្មួញធ្វើ ការរុករានទន្រ្ទានព្រៃយកដីធ្វើជាកម្មសិទ្ធ របស់សកម្មជនគណះបក្សសង្គ្រោះជាតិ។ដោយ យក្ខឡោម