កំពង់ធំៈ ឧត្តមសេនីយិ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន បានបន្តដឹកនាំសហការីចុះ សួរសុខ ទុក្ខគ្រួសារអតីតយុទ្ធជន មួយគ្រួសារ និងគ្រួសារប្រជាពលរដ្ឋមួយគ្រួសារដែលជួបការលំបាក នៅល្ងាចថ្ងៃអាទិត្យទី២០ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ថ្នល់បែកខាងកើត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនិយិ៍ត្រី សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ដោយសារតែមានគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ កំពុងតែជួបការលំបាក និងមានភាពខ្វះខាត ដោយយល់ថា សេចក្តីស្រេកឃ្លាន របស់ពួកគាត់ មិនបានគិតថាជាថ្ងៃអាទិត្យ ច័ន្ទ ឬ ថ្ងៃឈប់សម្រាកបានឡើយ ក៏បានដឹកនាំសហការីចុះសួរសុខទុក្ខ ដល់គ្រួសារអតីតយុទ្ឋជនមួយគ្រួសារ ដែលស្វាមីទទួលមរណភាពចោល និង ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតចំនួនមួយគ្រួសារទៀត ឈ្មោះ ប៉ោ ខយ អាយុ ៤៦ ឆ្នំា (ប្រុស) មានសតិ មិនគ្រប់ហើយមានជំងឺប្រចាំកាយ រស់នៅជាមូយ ប្អូនស្រីឈ្មោះ ប៉ោ គីអាយុ ៤២ ឆ្នំា ជាអ្នកទទួលខុសត្រូវ ក្រោយពីម្តាយបានស្លាប់ចោលទៅ តែអ្នកមីង ប៉ោ គី ពុំមុខរបរអ្វីពិតប្រាកដទេគឺស៊ីឈ្នួលបោកខោរអាវ កោសខ្យល់និង លាងចានឲ្យគេ ដើម្បីយកប្រាក់ ទិញអង្ករហូប និងទិញថ្នាំសង្កូវព្យាបាលជម្ងឺបងប្រុសផង ។
ចំណែក លោកស្រី មៅ រ៉ានី មានអាយុ៥៣ឆ្នំា ត្រូវស្វាមីដែលជាអតីតយុទ្ធជន ទទួលមរណភាពចោល ដោយបន្សល់ទុកកូនចំនួនបីនាក់ ឲ្យចិញ្ចឹមបីបាច់ថែរក្សា មានជីវិតរស់នៅយ៉ាងសែនត្រដាបត្រដួស ចិញ្ចឹមកូនបីនាក់នេះទំរាំធំពេញវ័យ គាត់មានមុខរបរធ្វើនំបន្តិចបន្តួចដើរលក់ គ្រាន់បានប្រាក់ចិញ្ចឹមជីវិត
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ក្រុមការងារយើង បានផ្ដល់ជូនគាត់នូវអំណោយរបស់សម្ដេចតេជោហ៊ុន សែន តាមរយះសមាគមអតីយុទ្ឋជនកម្ពុជា ក្នុងមួយគ្រួសារនូវ អង្ករចំនួន២៥ គីឡូក្រាម មីម៉ាម៉ាមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន ៥០.០០០ ៛ លោកមេភូមិ និងក្រុមគ្រួសារទុរគតជនទាំងពីរគ្រួសារ បានគោរពជូនពរសម្ដេចតេជោហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយបានដាក់បទបញ្ជយា៉ងមុឺងមា៉ត់ថា ដាច់ខាតមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ ។
ដោយ ប៊ុន រដ្ឋា




































