ខេត្តរតនគិរី៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូលឿន ជ្រុលចង្កូតទៅបុកកូនគោ១ក្បាលបណ្តាលឲ្យងាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកជិះម៉ូតូរងរបួសធ្ងន់ កាលពី វេលាម៉ោង៦នឹង២២នាទីល្ងាចថ្ងៃទី២០ខែសីហាឆ្នាំ២០១៧ស្ថិតនៅភូមិ វើន សៃ ឃុំវើនសៃ ស្រុកវើនសៃ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ្វឿ សាយ ភេទប្រុស អាយុ៤៥ ឆ្នាំជនជាតិឡាវ រស់នៅភូមិ អីទូប ឃុំវេីនសៃ ស្រុកវើនសៃ រងរបួសធ្ងន់ ជិះម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ ស អត់ស្លាកលេខ។ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពវរះជយ័ដើម្បីព្យាបាល។ចំណែកកូនគោ១ក្បាលងាប់នោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកមុខម្ចាស់មកដើម្បីចេញថ្លៃព្យាបាលជនរងគ្រោះ។ដោយ យក្ខឡោម



































