អតីតយុទ្ធជនជានពិការបានបានទទួលអំណោយពីសម្តេចតេជោហ៊ុន សែន តាមរយះសមាគមខេត្ត

0

កំពង់ធំៈ   សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានបន្តចុះធ្វើសកម្មភាពមនុស្សធម៌ ចុះសួរសុខទុក្ខ លោក ស៊ិន​ ស៊ីណា​ត ជាគ្រួសារអតីតយុទ្ធជន ជាជនពិការ ដែលកំពុងតែជួបការលំបាក  រស់​នៅ​ភូមិ​ក្តី​ សង្កាត់​ ព្រៃ​តាហ៊ូ​ ក្រុងស្ទឹងសែន​ ខេត្តកំពង់​ធំនៅ​ល្ងាច​ថ្ងៃ​ទី​២១ខែសីហា​ឆ្នាំ​២០១៧​ ។

លោក វរសនីយត្រី ស៊ិន​ ស៊ីណា​ត ​ ​អាយុ​៥៤​ ឆ្នំា​ ជាអតីតយុទ្ធជន បានធ្លាក់​ខ្លួន​របួស​ពិការ​ពិការ​ជើង ​ក្នុង​សមរភូមិ​បវឹល ​ នៅខេត្ត​បាត់ដំបង​ ក្នុង​ឆ្នាំ​១៩៨៩​  ដោយមាន​ភរិយា​ឈ្មោះ​ អ៊ិន ​លីដា​ មាន​កូន​ចំនួន​៤​ នាក់ បច្ចុប្បន្ន​ ​ ​កូន​ពីរ​នាក់​មាន​គ្រួសារ​ហើយ​  រីឯកូនតូចៗ​០២​ នាក់​ទៀត​រស់នៅ​ក្នុង​បន្ទុក ​ស្ថានភាពគ្រួសារ​កំពុងជួបការ​លំបាក ​រស់នៅ​ក្នុង​ខ្ទម​ស្លឹក​ធ្លុះធ្លាយ​តូច​ចង្អៀត​ ក្បែរលូទឹកស្អុយ ខាងជើងផ្សារ​ចាស់នៃខេត្តកំពង់ធំ លោកស៊ិន​ ស៊ីណា​ត អតីត​ធ្លាប់​ជា​មន្ត្រី​នៃរតនាគារខេត្តកំពង់ធំ​ បានទទួល​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​គាត់​ក្នុង​មួយ​ខែ​ចំនួន​៨០០.០០០៛​ ផងដែរ​  ។​

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ និងជាប្រធានសមា​គម​អតីយុទ្ឋជនកម្ពុជា​ខេត្ត​ ព្រមទាំង​ក្រុម​ការងារ​​បាន​ពាំនាំ​នូវ​អំណោយ​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានសមាគមអតីយុទ្ឋជនកម្ពុជា​  មកឧបត្ថម្ភ​ជូន​​នូវ​ អង្ករ​ចំនួន​៥០គីឡូ​ក្រាម​ មីម៉ាម៉ាមួយកេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​ ១០០.០០០៛​ តាមរយះ​សមាគមខេត្ត ។

លោក ស៊ិន​ ស៊ីណា​ត ​ ​និង​ក្រុមគ្រួសារ​ បាន​គោរព​ថ្លែងអំណរគុណចំពោះសម្តេចតេជោ​ហ៊ុន​ សែន​ ដែល​ជានិច្ចកាល​សម្តេច​តែ​ងតែយកចិត្ត​ទុកដាក់​គិតគូរ​ដល់​សុខ​ទុក្ខ​និង​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធ​ជន​និងសូម​ប្តេជ្ញា​​ចិត្ត​បន្ត​គាំទ្រ​សម្តេចតេជោ​សម្តេចជារៀងរហូត ​ ។

ដោយ  ប៊ុន  រដ្ឋា