ខេត្តរតនគិរី៖ គ្រួសារជនរងគ្រោះដោយសារភ្លើងឆេះខ្ទមចំការកន្លងទៅថ្មីៗនេះ ត្រូវបានលោកស្រី កែវ ដាវី ស្នងការរងជាប្រធានក្រុមការងារបក្សចុះជួយឃុំសេសាន្ត ស្រុកអូរយ៉ាដាវ កាលពីវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ។
យោងតាមរបាយការណ៍ពីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា លោកស្រី កែវ ដាវី ស្នងការរងបានដឹកនាំក្រុមការងារទៅឃុំសេសាន្ត ដោយយកថវិកាចំនួន១ ០០០.០០០រៀល មួយលានរៀលនិងលុយដុល្លា ៤០០$ ក្នុងនោះមានថវិការរបស់ លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរីចំនួន ២០០$ ថវិការបស់ក្រុមការងារចុះជួយបក្ស ឃុំសេសាន្ត ចំនួន ១ ០០០.០០០រៀល មួយលានរៀល នឹង២០០$ ព្រមទាំងសម្ភារៈមួយចំនួនមានដូចជា អង្ករ ១ បេ ទឹកសុទ្ធ ១០ យួរ ត្រីខ ៤យួរ មី ៦កេះ ទឹកត្រី៤ដប ទឹកសុីអុីវ ៥ដប និងស្ករសរ ប៊ីចេងឧបត្ថមដល់ក្រុមគ្រួសាររងគ្រោះដោយសារភ្លើងឆេះខ្ទមចំការ មាន ឈ្មោះ សល់ ហ្យាម ភេទ ប្រុស អាយុ ៤០ ឆ្នាំជនជាតិ ច្រាយ នៅភូមិ ប៉ាដល់ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ដោយ យក្ខឡោម




































