បណ្តុះបណ្តាលស្តីពីជំនាញបណ្តុះបណ្តាល ជំនាញសំរបសំរួល និងជំនាញនៃការរៀបចំកម្មវិធីសិក្ខាសាលា

0

ឃិន គន្ធា:

ខេត្តបន្ទាយមានជ័យ
នៅសាលប្រជុំសាលា U M E បានបើកកម្មវិធីបណ្តុះបណ្តាលស្តីពីជំនាញបណ្តុះបណ្តាល ជំនាញសំរបសំរួល និងជំនាញនៃការរៀបចំកម្មវិធីសិក្ខាសាលា។ពិធីនេះមានការចូលរួម លោកលីសារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានលេខាការដ្ឋានរបស់គណៈកម្មាធិការដឹកនាំកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ R E D 1 1 1 ខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានសិក្ខាកាមចូលរួមចំនួន៥៧នាក់មកពីខេត្តបន្ទាយមានជ័យ ៣៩នាក់និងខេត្តឧត្តរមានជ័យ១៨នាក់ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៧។
បើកកម្មវិធីបណ្តុះបណ្តាលនោះលោកលីសារីបានមានប្រសាសន៍ថាថ្ងៃនេះខ្ញុំមានក្តីរំភើបបំផុតដែលបានចូលរួម បើកកម្មវិបណ្តុះបណ្តាលស្តីពីជំនាញបណ្តុះបណ្តាល ជំនាញសំរបសំរួល និងជំនាញនៃការរៀបចំកម្មវិធីសិក្ខាសាលា។ ក្នុងនាមលោកជារដ្ឋបាលខេត្តបន្ទាយមានជ័យលោកចូលរួមគាំទ្រយ៉ាងពេញទំហឹងរាល់សកម្មភាពការអភវឌ្ឍន៍នានាក្នុងស្រុកគោលដៅរបស់កម្មវិធី R E D 1 1 1 ដែលមានប្រធាន G I Z និងសការី អង្ការជាតិ អន្តរជាតិ ជាដៃគូ ដែលបានខិតខំពុះពារ និងសហប្រតិបត្តិការជាមួយអាជ្ញារស្រុកក្នុងគោលដៅបានល្អប្រសើរដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រី ក្រ របស់ប្រជាពលេដ្ឋ។
លោកលីសារីបានបញ្ជាក់ទៀតថាការងារអភិវឌ្ឍន៍មិនអាចធ្វើបានតែបុគ្គល១នាក់ អង្គភាពណាមួយឬ កម្មវិធីណាមួយបានសម្រេចនោះទេគឺវាទាមទាឲ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ទាមទាធនធានមនុស្ស ធនធានឋវិកា ពេលវេលា យូរអង្វែង និងការព្យាយាម តស៊ូអត់ធ្មត់ និងលះបង់កំលាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការបំពេញការងារប្រកបដោយភាពទទួលខុសត្រូវចំពោះមុខរដ្ឋាភិបាល ក៏ដូចប្រជាពលរដ្ឋជាដើម។លោកលីសារីបានបញ្ជាក់ទៀតថា កម្មវិធីអភវឌ្ឍន៍សេដ្ឋកិច្ចតំបន់ដំណាក់កាលទី៣ R E D គឺជាកម្មវិធីអភិវឌ្ឍន៍ជនបទកម្ពុជាដែលគាំទ្ររំពឹងទុកនៃកម្មវិធីគឺ ប្រជាពលរដ្ឋនៅតាមជនបទក្រី ក្រ ជាពិសេសស្ត្រី ប្រើប្រាស់ឱកាសការងារ និងប្រើប្រាស់អាជីវកម្មថ្មីៗដែលមាននិរន្តភាពដើម្បីបង្កើតប្រាក់ចំណូលរបស់ខ្លួន និងកាត់បន្ថយភាពក្រី ក្រដែលស្តែងចេញពីសកម្មភាពទាំងឡាយតាមអតិក្រមយកទីផ្សារជាកក្តាជំរុញដែលមានលទ្ធផលទាំង៤ ដើម្បីលើកកំពស់កំណើនសេដ្ឋកិច្ចតំបន់ដែលគាំទ្រជនបទក្រីក្រហើយកម្មវិធីនេះនិងបន្តដំណាក់កាលទី៤បន្ថែមទៀតនៅលើទឹកដីខេត្តបន្ទាយមានជ័យយើងនេះផងដែរ៕ដោយ:ឃិន គន្ធា