កំពង់ធំៈ ដោយការមានយកចិត្តទុកដាក់របស់សម្តេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តាំផ្ញើរដល់អាជ្ញាធរ ថ្នាក់ក្រោមជាតិ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ ផ្តល់តំម្លៃឲ្យបងប្អូន កូន ចៅ របស់អតីតយុទ្ធជន ដែលមានគុណបំណាច់លើប្រទេសជាតិកន្លងមក បើគ្មានអតីតយុទ្ធជន ទេក៏គ្មានថ្ងៃនេះផងដែរ អតីតយុទ្ធជនជាបុគ្គលរៀបច្បង ជាគ្រូ ជាវិស្វករ ជាបណ្ឌិត ប្រៀបបាននឹងក្រាំងមាសអាចនឹងថតចម្លងយកមកប្រើការងារផ្សេៗបាន ក្នុងសង្គមបច្ចុប្បន្ន និងជាមេរៀនសម្រាប់យុវជនសម័យថ្មីនេះ។
ក្រោមការចង្អុលណែនាំប្រសាសន៍ដ៏មានគុណធម៌របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសមាគមអតីត យុទ្ធជនខេត្តកំពង់ធំ ប្រឹងប្រែងយកចិត្តទុកដាក់លើជីវភាព និងទុក្ខលំបាក ការខ្វះខាតរបស់អតីតយុទ្ធជន និងបន្តសកម្មភាពចុះសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជន ដោយគ្មានថ្ងៃ សៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកនោះឡើយ ជាក់ស្តែងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៧ សមាគមអតីតយុទ្ធជន បានដឹកនាំក្រុម ការងារចុះសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន មួយគ្រួសារឈ្មោះ ម៉ក់ ណារ៉ូន រស់នៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក ម៉ក់ ណារ៉ូន អាយុ ៤៦ឆ្នាំ បានជាន់មីនត្រូវរបួសដាច់ជើងទាំងពីរនៅឆ្នាំ១៩៩៥ ក្នុងសមរភូមិដើម្បីបុព្វហេតុជាតិមាតុភូមិ អតីតនៅអង្គភាពកងពលលេខ២ មានភរិយាឈ្មោះ ឌុច ស៊ីណេង អាយុ ៣០ ឆ្នំា មានកូនចំនួនបីនាក់នៅក្នុងបន្ទុក ជីវភាពទីទាល់ក្រ គ្មានដីធ្លី គ្មានផ្ទះសម្បែង នៅចាំផ្ទះឲ្យបង ប្រពន្ឋដើរស៊ីឈ្នួលគេ ពេលខ្លះដើរស្ទូចត្រីយកមកលក់ យកលុយទិញអង្ករហូបដើម្បីចិញ្ចឹមជីវិត។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន នាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគម អតីយុទ្ឋជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា លោក ម៉ក់ ណារ៉ូន បានទទួលប្រាក់បៀវត្សប្រចាំខែពីរាជរដ្ឋាភិបាលផ្តល់ជូនគាត់ក្នុងមួយខែចំនួន៤២០.០០០៛ តែមិនគ្រប់គ្រាន់ក្នុងការចំណាយបាននៅក្នុងឳកាស ចុះសួរសុខទុក្ខ បានឧបត្ថម្ភអង្ករ ចំនួន ៥០ គីឡូក្រាម មីមា៉មា៉មួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន១០០.០០០ ៛ដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែន។
លោកម៉ក់ ណារ៉ូន បានគោរពថ្លែងអំណរគុណ សម្តេចតេជោហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន ហើយបានប្តេជ្ញាចិត្តស្មោះត្រង់ គាំទ្រសម្តេចឲ្យធ្វើជានាយករដ្ឋមន្រ្តីគ្រប់អណ្ណត្តិបន្តទៀត ។
ដោយ ប៊ុន រដ្ឋា



































