សមត្ថកិច្ចឆាំងការជួញដូរមនុស្សនិងការពារអនិតិជនចុុះវជ្រាវ ករណីមានសង្ស័យមានការបង្ខាំងមនុស្សខុសច្បាប់

0

ខេត្តរតនគិរី៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួួយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនចុុះធ្វើរដ្ឋបាលចំហនៅទីតាំងមួយកន្លែង កាលពីវេលាម៉ោង១០នឹង៣១នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ត្រង់ចំណុចផ្ទះសំណាក់ វ៉ារីដា ក្នុងបន្ទប់លេខ១២០ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។

យោងតាមរបាយការពីនគរបាលបានឲ្យដឹងថា តាមការរាយការណ៍ ពីឈ្មោះ សន សាក់ ភេទប្រុស អាយុ៤២ ឆ្នាំជនជាតិខ្មែរ និងឈ្មោះ ចាន់ ថន ភេទស្រី អាយុ៣៨ ឆ្នាំ ត្រូវជាណាព្យាបាល ឈ្មោះ សាក់ សុឡា ភេទស្រី អាយុ២៣ ឆ្នាំ ត្រូវជាកូនស្រីបង្កើត ដោយបានរាយការណ៍ថា កូនស្រីរបស់គាត់ត្រូវបានគេចាប់បង្ខំនៅក្នុងទីតាំងខាងលើ ក្រោយពេលធ្វើរដ្ឋបាលត្រួតពិនិត្យក្នុងទីតាំនោះពុំឃើញក្មេងស្រីនោះឡើយ។

របាយការណ៍បន្តទៀតថា ឃើញមានក្មេងប្រុសម្នាក់ឈ្មោះកេន សុខណាត ភេទប្រុស អាយុ ២២ ឆ្នាំជនជាតិខ្មែរ មុខរបរមិនប្រាកដ ដែលកំពុងគេងនៅក្នុងបន្ទប់នោះ សមត្ថកិច្ចយើងបានសាកសួរក្មេងប្រុសនោះអំពីរឿងហេតុ ក្មេងប្រុសនោះប្រាប់ថា ក្មេងស្រីឈ្មោះ សាក់ សុឡា នោះ ត្រូបានឈ្មោះ ម៉ាន ដឹកចេញទៅក្រៅតាំងពីម៉ោង២និង០០នាទីរំលងអាធ្រាត្រម្លេះ មិនដឹងទៅ ណាទេ បន្ទាប់មកយើងបានឲ្យក្មេងប្រុសនោះទំនាក់ទំនងតាមរកឈ្មោះ ម៉ាន នោះ ដោយរកឃើញនៅភូមិថ្មី បន្ទាប់មកឲ្យឈ្មោះ ម៉ាន ជូនទៅរកឈ្មោះ សាក់ សុឡា ដែលឈ្មោះ ម៉ានយកទៅទុកនៅផ្ទះមួយកន្លែងខាងក្រោយមន្ទីរបរិស្ថានខេត្តផ្ញើរជាមួយឈ្មោះ ឈុន ពៅ ជាប្រភេទមនុស្សខ្ទើុយ បន្ទាប់មកយើងបាននាំខ្លួននាក់ទាំអស់គ្នាមកការិយាល័យដើម្បីសួរនាំនិងធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល វេជ្ជមាន(+)ទាំងអស់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនិតិវិធី។ដោយ: យក្ខឡោម