Sa Wut រតនគីរី:
ខេត្តរតនគិរី៖ កម្លាំងប៉ុស្តិ៍បឹងកន្សែងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់សាធាតុញៀន កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិ ភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង។
មន្ត្រីនគរបាលបឹងកន្សែងបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ណុត សុភា ភេទប្រុស អាយុ២៩ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន៖ប្រាក់ដុល្លាក្លែងក្លាយ ៦សន្លឹកខ្សែករកាឡៃ១ខ្សែ ខ្សែដៃកាឡៃ ១ខ្សែ នឹងឧបករសេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យនៅអធិការនគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធី។ដោយ: យក្ខឡោម



































