កំបង់ចាម ហាវហួស! សុំប្រពន្ធយកប្រពន្ធថ្មី១ទៀតមិនបានវាយសម្លាប់រួចទម្លាក់ចូលក្នុងអណ្តូងទឹក ហើយរត់មកប្តឹងសមត្ថកិច្ចថា ប្រពន្ឋគាត់រត់ទៅបាត់ហើយ សង្ស័យថា រត់តាមប្រុស។
ទោះយ៉ាងណា ជនសង្ស័័យជាប្តីឈ្មោះ ជុច អេត អាយុ៤៥ឆ្នាំ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ស្រាវជ្រាវចាប់ខ្លួនបាន កាលពីល្ងាចថ្ងៃទី២២ខែសីហាឆ្នាំ២០១៧នេះ បន្ទាប់ពីជនកំណាចរូបនេះ បានធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធរបស់ខ្លួនទម្លាក់ចូលក្នុងអណ្តូងបានជាង១ខែរួចមក។ 
គួររំលឹកថា កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៧ ស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ អែល គីមស៊ីម អាយុ៤៣ឆ្នាំ រស់នៅភូមិទំនប់ ឃុំត្រងិល ស្រុកគំពង់លែង ត្រូវបានលោកប្តីចិត្តកំណាច វាយសម្លាប់ រួចបានយកសាកសពទម្លាក់ ចូលអណ្តូងតែម្តង។



































