ប៊ុន រិទ្អី:
កំពង់ធំ= បុរសវ័យចំណាស់ម្នាក់ចាប់រំលោភសេពសន្ថវៈលើ អនីតិជនបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីល្ងាច ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៧ វេលាម៉ោង ០៥និង ១៥ នាទី នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមប្រភពពត័មានពីសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យឈ្មោះ សិ ធត ភេទ ប្រុស អាយុ 65 ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះ ឃាង សុឃីម ភេទ ស្រី អាយុ 11 ឆ្នាំ (ជនរងគ្រោះ និង ជនសង្ស័យ ជាអ្នកជិតខាងគ្នា ) មានទីលំនៅ នៅភូមិចេក ឃុំកំពង់ចិនជើង
ស្រុកស្ទោង ខេត្តកំពង់ធំ ។សមត្ថកិច្ចបានបញ្ចាក់ថាមុនពេលកើតហេតុជន សង្ស័យនិងជីតាក្មេងរងគ្រោះ ជាមិត្តនិងគ្នា គាត់បានមកលេងផ្ទះក្មេងរងគ្រោះមកដល់បានសួររកតា ត្រូវបានចៅឆ្លើយថាតាខ្ញុំទៅទិញមី បាត់ហើយនៅតែខ្ញុំម្នាក់ឯង លុះក្រោយមកក្មេងបានឡើងទៅលើផ្ទះជនសង្ស័យបានឡើងតាម ហើយក្មេងថា អញសុំរលោភឯងហើយ ដោយក្មេងមិនព្រមក៏ ចាប់រំលោភ រហូតបានសំរេច លុះតាក្មេងស្រីមកទាន់ បានទាត់ជនសង្ស័យ ៥ជើង រួចប្ដឹងសមត្ថកិច្ចអោយចាប់ បាននៅចំនុច បែនឡាន ដោយជនសង្ស័យបំរុងឡើងរថយន្ដទៅខេត្តព្រះវិហារ។
ក្រោយសមត្ថកិច្ចឃាតខ្លួន ត្រូវបានបញ្ចូនជនសង្ស័យឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្ទោង១យប់ និងបន្ដសួរនាំនៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧នេះដើម្បីកសាងសំណុំរឿងបញ្ចូនទៅស្នងការខេត្តកំពង់ធំ ចាត់ការបន្ដ៕ប៊ុនរិទ្ធី



































