បន្ទាយមានជ័យះដើម្បីចូលរួមជាមួយរដ្ឋាភិបាលនិងសមត្ថកិច្ចជំនាញក្នុងការបង្កាបង្រ្កាបគ្រឿងញៀនកាលពីយប់ថ្ងៃទី២៤សីហា២០១៧លោក សេង ធារិន្ធ មេបញ្ជាការរងនាយសេនាធិការកងពលតូចថ្មើជើងលេខ៥១ដឹកនាំកម្លាំងយោធាដោយផ្ទាល់បានឃាត់ខ្លួនជាក់ស្តែងលើជនសង្ស័យជាអ្នកចែកចាយគ្រឿងញៀនដ៍សកម្មនៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះដែលកំពុងចែកចាយនៅមុខទីតាំងកងពលស្ថិតនៅក្នុងឃុំជប់វ៉ារីស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យអោយទៅកម្លាំងអាវុធហត្ថខេ្តចាត់កាបន្ត។

លោកឧត្តមសេនីយ៍ត្រី សេង ធារិន្ទ មេបញ្ជាការងនាយសេនាធិការកងពលតូចថ្មើជើងលេខ៥១បានអោយដឹងថាដើម្បីចូលរួមជាមួយសមត្ថកិច្ចអាវុធហត្ថនិងនគរបាលតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបង្រ្កាបគ្រឿងញៀនថ្វីបើកម្លាំងរបស់លោកមិនមែនជានគបាលុត្តិធម៍តែដោយឃើញបទល្មើសជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួនលោកបានដឹកនាំបញ្ជាផ្ទាល់ឃាត់បានមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ឈ្មោះលឹម ចិន្តា ភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅភូមិភ្នុំជញ្ជាំងឃុំជប់វ៉ារីស្រុកព្រះនេត្រះខេត្តបន្ទាយមាន័ខណះដែលជននេះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១៧មកចែកចាយគ្រឿងញៀននៅមុខភូមិសាស្រ្តទីបញ្ជាការ។នៅពេលឃាត់ខ្លួនជនសង្ស័យបានឆែកឆេរកឃើញគ្រឿងញៀននិងខ្លួនជនសង្ស័យប្រភេទម្សៅក្រាមពណ៍សចំនួន៥កូនថង់តូចរួចបញ្ជូនអោយអាវុធហត្ថស្រុកព្រះនេត្រព្រះពិនិត្យរកឃើញ
គ្រឿងញៀន៥កូនថង់បន្ថែមទៀតហើយកម្លាំងជំនាញប៉េអឹមស្រាវជ្រាវបន្តឃាត់ខ្លួនបានបួនអ្នកបន្ថែមទៀតដែលជាអ្នកទិញបន្តយកទៅប្រើប្រាស់។
ការបង្រ្កាបនេះផងដែលក៍ជាទប់ស្កាត់ការចែកចាយឬបទល្មើសគ្រឿងញៀនដល់កងកំលាំងយោធាដើម្បីធានាអោយបានមិធាអោយបានមិនអោយកងកំលាំជាប់ទាក់ទង់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យទាំងអ្នកចែកចាយនិងប្រើប្រាសត្រូវបានកំលាំងអាវុធហត្ថបញ្ជូនទៅទីបញ្ជាកាអាវុធហត្ថខេត្តចាត់ការបន្តទៅតាមនីតិវិធីច្បាប់។សូមបញ្ជក់ផងដែលថាក្នុងខែនេះកំលាំងយោធាកងពលលេខ៥១បានចូលរួមបង្រ្កាបបទល្មើសព្រហ្មទ័ណ្ឌបានពីលើកហើយដោយលើកទីមួយឃាត់ខ្លួនបានជនសង្ស័យជាឃាតករកាប់សំលាប់ស្រ្តីម្នាក់រហូតដល់ស្លាប់។



































