ស្ត្រីម្នាក់ត្រូវចោប្លន់បាញ់១គ្រាប់ចំសៀតឆ្កាដេកស្លាប់ក្នុងថ្លុកឈាម្មយកខ្សែ.ក.ខ្សែដៃ២តម្លឹងកន្លះលុយដុល្លា១៧០០លុយខ្មែរ២៧០០០០០រៀល

0

ខេត្តស្វាយរៀង៖ស្ត្រីម្នាក់ត្រូវចោប្លន់បាញ់១គ្រាប់កាំភ្លើងត្រូវចំសៀតឆ្កាដេកស្លាប់ក្រោមផ្ទះជិតជណ្តើរក្នុងថ្លុកឈាមប្លន់យកទ្រព្យសម្បត្តិអស់ខណះមិននៅផ្ទះទៅធ្វើការនៅភ្នំពេញ។ករណីខាងលើនេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០១៧ស្ថិតក្នុងភូមិ តាប៉ ឃុំ តាសួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
បើតាមបុរសជាប្តីរបស់ស្ត្រីរងគ្រោះមានឈ្មោះ សូរ ឈនអាយុ៥៤ឆ្នាំមុខរបរអ្នកម៉ៅការសំណង់បានប្រាប់ឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ វ៉ា សំអូន ភេទស្រី អាយុ ៤០ឆ្នាំត្រូវប្រពន្ធ(ស្ត្រីរងគ្រោះ)ហើយនៅល្ងាចថ្ងៃទី២៥ម៉ោងប្រហែល៤ជាងលោកបានទូរស័ព្ទពីភ្នំពេញមកប្រពន្ធសួរថាមានធ្វើការថែមម៉ោងអត់ស្ត្រីរងគ្រោះ(ប្រពន្ធ)បានឆ្លើយថាធ្វើលុះមកដល់៨ជាងយប់ក៏ទូរស័ព្ទសួរទៀតដូចសព្វមួយដងក៏គ្មានអ្នកលើកនោះទេ។ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា៖ដោយសង្ស័យថាប្រហែលជាមានរឿងអីហើយក៏ហៅក្មួយប្រុសជិះម៉ូតូឌុបទៅខេត្តស្វាយរៀងហើយនៅម៉ោង៣:៣០នាទីព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០១៧ម៉ោង៨:៣៥នាទីមកដល់ផ្ទះស្រាប់តែឃើញប្រពន្ធដេកស្លាប់នៅក្រោមផ្ទះជិតកាំជណ្តើរក្នុងថ្លុកឈាមគួរអោយសង្វែងបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកពិនិត្យមើល។បើតាមអ្នកភូមិផ្ទះជិិតកន្លែងកើតហេតុបានអោយដឹងថា៖នៅយប់ថ្ងៃកើតហេតុគឺនៅក្នុងភូមិមានពិធីបូជាសពនិងការបាញ់កាំជ្រួចយ៉ាងច្រើនបន្ទាប់មកឭស្នូរផ្ទុះក្រោយពីបាញ់កាំជ្រួចចំនួន២គ្រាប់អ្នកភូមិស្មានថាជាស្នូរបាញ់កាំជ្រួអ្នកខ្លះគិតថាផ្ទុះកំប៉ុងហ្គាសលុះព្រឹកឡើងទើបដឹងថាជាករណីប្លន់សម្លាប់ទើបបង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិទៅចោមរោមមើល។បើតាមលោកវរៈសេនីយ៍ទោ កែវ សីុថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តស្វាយរៀងបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០១៧ឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានករណីបាញ់សម្លាប់ស្ត្រីរងគ្រោះខាងលើសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុធ្វើពិនិត្យមើលនិងសន្និដ្ឋានថាជាករណីប្លន់សម្លាប់ពិតមែនដោយប្តីស្ត្រីរងគ្រោះប្រាប់ថាទ្រព្យសម្បត្តិដែលបាត់បង់នោះរួមមាន៖ខ្សែ.ក.មាស១តម្លឹង .ខ្សែដៃ២ខ្សែស្មើ១តម្លឹងកន្លះ លុយដុល្លា១៧០០ប្រាក់រៀល២៧០០០០០រៀល។ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាែងមុខចោប្លន់ទាំងនោះយកមកផ្តន្ទាទោសតាមផ្លូច្បាប់។