ខេត្តព្រះវិហារ! នៅរសៀលថ្ងៃទី26 ខែសីហា ឆ្នាំ2017 កម្លាំងអាវុធហត្ថស្រុកជាំក្សាន្តសហការជាកម្លាំងអាវុធហត្ថស្នាក់ការភូមិធម្មជាតិសម្តេចតេជោ រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីរចែកចាយនឹងរក្សារទុកសារធាតុញៀនចំនួន2គោលដៅដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ ។លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានបញ្ជាក់ឲ្យដឹងថា ការចុះបង្ក្រាបករណីរចែកចាយនឹងរក្សារទុកសារធាតុញៀននេះដែរលទ្ធផលដែលទទួលថ្នាំញៀនក្រាមសថ្លា(ម៉ាទឹកកក) ចំនួន2កញ្ចប់ស្មេីនិង6.70ក្រាម រួម
និងជនសង្ស័យពីអ្នកទី១.ឈ្មោះ លឹម តិចហុង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ បឹងដែង ឃំុព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិត្រពាំងសង្កែខាងកើត ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពីឈ្មោះ ហាក់ សុធារដ្ធ ភេទ ប្រុស អាយុ 31ឆ្នាំ រស់នៅភូមិទីពី ឃំុវាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មុខរបមិនពិតប្រាកដ រស់នៅភូមិត្រពាំងសង្កែខាងកេីត ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ហើយបានធ្វើការឆែកឆេលំនៅដ្ធាន រកឃើញ ជញ្ជឹងសំរាប់ថ្លឹងថ្នាំញៀនចំនួន១ ថវិការ១០ម៉ឺនរៀលរួមទាំងសំភារះប្រើប្រាស់ថ្នាំញៀននឹងវិខ្ចប់មួយចំនួនធំ ។ 
បច្ចុបន្ប ជនសង្សយ័ទាំងពី រួមនិងវត្ថុតាំងកំពុងរក្សារទុក និងធ្វើការសាក់សួរតាមនិតិវិធីច្បាប់ ស្នាក់ការសន្តិសុខធម្មជាតិតេជោ៕សួនលីណា



































