​លោក ថន ពុទ្ធា  អតីតនាយករងរដ្ឋបាល ត្រូវបានតែងតាំងអភិបាលរងស្រុកកំពង់ស្វាយ

0

ខេត្តកំពង់ធំៈ  នៅសាលាស្រុកកំពង់ស្វាយ មានពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងអភិបាលរងស្រុកកំពង់​ស្វាយ ដោយលោក  ថន ពុទ្ធា  អតីតនាយករងរដ្ឋបាលស្រុកកំពង់ស្វាយ  ត្រូវបានប្រកាលតែង​តាំងជាអភិបាលរង​ស្រុក​កំពង់​ស្វាយ កាលពីព្រឹកថ្ងៃទី ២៨ សីហា ឆ្នាំ ២០១៧ ។

ពីធីប្រកាសផ្ទេរតួនាទីភារកិច្ចអភិបាលរងស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឈុន ឈន់ប្រធានក្រុមប្រឹក្សាខេត្តជាអធិបតី​​ភា​ព អមដំណើរដោយ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ មន្ទីរ មន្រ្តីរាជ​ការ និងប្រជាពលរដ្ឋចូលរួមយ៉ាងអធឹកអធ័ម  ក្នុងបរិវេណ​សា​លា​ស្រុកកំពង់ស្វាយ ។

បន្ទាប់ពី លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានធ្វើសេចក្តីរាយការណ៍ ស្តីពីភូមិសាស្រ្តក្នុងស្រុក កំពង់ស្វាយរួចមក ឯកឧត្តម គង់ វិមាន មានប្រសាសន៍ថា ការប្រកាសឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ដែលបានយកចិត្តទុកដាក់តំម្លើងមុខងារ​ឲ្យមន្រ្តីមួយចំនួនដោយយល់ឃើញពី ការខិតខំធ្វើការងារ និងមានសមត្ថភាពសមស្របតាមតម្រូវការ របស់រដ្ឋ​បាល​ខេត្តកំពង់ធំ នឹងមានការឯកភាពពីថ្នាកដឹកនាំ បានសម្រេចតែងតាំងលោក  ថន ពុទ្ធា  អតីតនាយករងរដ្ឋបាល មកជាអភិបាលរងស្រុកកំពង់ស្វាយ ។

ឯកឧត្តម គង់ វិមាន ណែនាំចង្អុលបង្ហាញអភិបាលស្រុកថ្មី ដែលបានកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានខិតខំបំរើប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ និងយុត្តិធម៌ បង្កើនសាមគ្គីផ្ទៃក្នុង ផ្សាភ្ជាប់ចំណងមិត្តភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ឲ្យមានភាពល្អ​ប្រសើរ និងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមគោរពនិងអនុវត្តច្បាប់ និងគាំទ្រគ្រប់សកម្មភាពរបស់សហគម​ន៍ ដូចជាដំាដំណាំ ដាំដុះ ចិញ្ចឹមសត្វ និងបង្កើតផលិតផល​បង្កើនចំនូលដល់ប្រជាពលរដ្ឋ ក្នុងនោះក៏បានផ្តាំផ្ញើរដល់ប្រជាការពារ មិនត្រូវយកតួនាទីជាប៉ូលិសទៅប្រើប្រាស់ អធិការ ប៉ុស្តិ៍រដ្ឋបាល ត្រូវធ្វើការ ផ្សព្វផ្សាយពីតូនាទីរបស់ខ្លួន អោយបានដឹង ចៀសវាងប្រជាការពារប្រើប្រាសសិទ្ធិហួសដែនកំណត់ នាំឲ្យមានការយល់ច្រឡំ ។

ដោយ  ប៊ុន  រដ្ឋា