មេអ.ហលើផ្ទៃប្រទេសអោយមេបញ្ជការថ្មីអ.ហខេត្តបន្ទាយមានជ័យបន្តស្នាដៃនិងកសាងសមិទ្ធផល

0

បន្ទាយមានជ័យ : អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដាក់បញ្ជានិងណែនាំអោយមេបញ្ជការថ្មីនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបន្តពង្រឹងពង្រីកស្នាដៃនិងការកសាងសមិទ្ធផលនានាក្នុងអង្គភាពអោយបានប្រសើរឡើងថែមទៀត។
នាយឧត្តសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងខភមនិងជាមេមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិយាយដូច្នេះក្នុងពីធិផ្លាស់ប្តូរមេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២៨សីហា២០១៧ដោយលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ ពីមេបញ្ជាការត្រូវចេញទៅជានាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយដាក់ជំនួសវិញដោយលោកវរសេនីយ៍បោន បិន ពីមេបញ្ជាការរងឡើងជាមេបញ្ជាការ។
លោកឧត្តមសេនីយ័ ឱ បូរិន្ទ ពីមេបញ្ជាការត្រូវចេញនិយាយពីលទ្ធផល ស្នាដៃការងារជំនាញនិងសមិទ្ធផលជាច្រើនដែលអង្គភាពសម្រេចបាន ពិសេសក្នុងតំណែងមេបញ្ជាការលោកឧត្តមសេនីយ័រ័ត្ន ស្រា៊ង ជាច្រើនឆ្នាំនិងលោកផ្ទាល់៤ឆ្នាំកន្លងមក។ក្នុងនោះមានការងារទប់ស្កាត់ បង្ក្រាបបទល្មើស ការងារអន្តរាគមន៍ ការងារកសាងនិងពង្រេឹងជំនាញកម្លាំង ការងារកសាងអង្គភាព..រហូតដល់ការងារទស្សន:មហាជន។
លោកឧត្តមសេនីយ៍ឱ បូរិន្ទ បានរំលឹកអនុស្សាវរីយ៍ ហើយអះអាងថាបន្តថែរក្សាមនោសញ្ចេតនាទាំងក្នុងការងារ ទាំងផ្ទាល់ខ្លួនជាមួយកងកម្លាំងក្រោមឱវាទនិងមន្ត្រីរាជការសុីវិល កងកម្លាំង និងប្រជាជនមហាជនកន្លងមក ហលយលោកសូមអភ័យទោសបើមានពាក្យសំដី កាយវិការណាមិនសមរម្យ ប៉ះពាល់បងប្អូនដោយអចេតនានោះ។លោកសូមលាទាំងក្តីអាល័យ។
នាយឧត្តមសេនីយ៍សៅ សុខា បានឡើងបំពាក់ស័ក្តិជូនលោកវរសេនីយ៍ ប៊ុនណាំអៀង ដែលឡើងជាមេបញ្ជាការរងនិងប្រគល់ប្រកាសរបស់សម្តេច ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិដែលតែងតាំងលោកវេសេនីយ៍ បោន បិន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងធ្វើជាអធិបតីការចុះហត្ថលេខាប្រគល់ ទទួលការងារនិងសារពើភ័ណ្ឌ និងត្រាអង្គភាព។
លោកវេសនីយ៍ បោន បិន បានថ្លែងអំណរគុណថ្នាក់លើដែលផ្តល់សេចក្តីទុកចិត្ត ប្រគល់តំណែងនេះដល់លោក ហើយសូមប្តេជ្ញាចិត្តបន្តខិតខំបំពេញការងារតាមតូនាទីភារកិច្ចអោយបានលទ្ធផល មានប្រសិទ្ធិភាពប្រកបដោយការទទួលខុសត្រូវ។
លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យសំដែងការកោតសរសើរចំពោះអង្គភាព ក៏ដូចមេបញ្ជាការ មេបញ្ជាការរង នាយនាយរងនិងពលអាវុធហត្ថទាំងអស់កន្លងមកនិងបច្ចប្បន្ន។លោកក៏អបអរសាទរចំពោះលោកមេបញ្ជាការថ្មីដែលឡើងតំណែង ហើយផ្តាំផ្ញើអោយបន្តខិតខំថែរក្សាការពារស្នាដៃនិងសមិទ្ធិផលកសាងបាន ហើយមានតែពង្រីកពង្រឹងបន្ថែមទៀត។
នាយឧត្តសេនីយ៍សៅ សុខា ក៏បានសាទរចំពោះមេបញ្ជាការចាស់ដែលបន្សល់ទុកគំរូស្នាដៃការងារនិងសមិទ្ធផល ហើយដាក់បញ្ជាការថ្មីបន្តខិតខំដឹកនាំទ្រោលការងារចំពោះមុខនិងការងារខាងមុខបន្ថែមទៀតទាំងការងារកសាងគ្រប់គ្រង ដឹកនាំកម្លាំង ការងារអនុវត្តតួនាទីភារកិច្ច ការងារគោលនយោបាយ.។