តំបន់ប្រតិបត្តិការសឹករកំពង់ធំ សាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង១២០ម ឆ្ពោះទៅគិលានដ្ឋាន

0

កំពង់ធំៈ បន្ទាប់ពីគិលានដ្ឋាន ត្រូវបានសាងសង់ចប់សព្វគ្រប់  ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បាន ចាប់ផ្តើមសាងសង់ផ្លូវលំមួយខ្សែ ក្រាលគ្រួសក្រហម ដែលមានប្រវែង១២០ម និងបានរៀបចំប្រព័ន្ឋ​លូបង្ហូរទឹកសងខាងផ្លូវ ឆ្ពោះទៅកាន់គិលាន​ដ្ឋាន ដែលទើបតែបញ្ចប់នៃការសាងសង់ ហើយគ្រោងនឹង​សម្ពោធន៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ ។

ផ្លូវលំមួយខ្សែក្រាលគ្រួសក្រហម ដែលមានទទឹងប្រវែង​៩,៦០​ និង​បណ្តោយ​ប្រវែង​១២០ម៉ែត្រ​  ហើយ​និង​ជីកប្រឡាយបន្ថែមដើម្បីរំដោះទឹកប្រវែង​៨៥​ ម៉ែត្រ​ទៀត ត្រូវបានបើកការដ្ឋានសាងសង់ នៅល្ងាចថ្ងៃ​ទី​២៧​ ខែ សីហា ឆ្នាំ ២០១៧ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​លោក​អនុ​សេនីយ៍​ ឆេង​ បូរ៉ា​ នាយ​ទាហាន​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍​ កោតសរសើរ លោក​ ឆេង​ បូរ៉ា​ និង ​ក្រុមគ្រួសារ ដែលបាន​ចូលរួម​ចំណែក​ក្នុង​វិស័យការពារជាតិ ​កសាង​សមិទ្ធផល​នានា​ក្នុងទី​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ ​ដូចជា ​ដាក់ប្រព័ន្ធ​លូទឹក​ និង​ជីកប្រឡាយរំដោះទឹក ដែលត្រូវបាន​ចំណាយ​ថវិកា​នៃកាសាសង់ អស់ទឹកប្រាក់ប្រមាណ​ ១.៥០០​ $​ អង្គភាព​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានភាពចម្រើន ក៏ដោយសារ មានការចូលរួមពីណាក់សម្បុរជន ទាំង​ក្នុង និងក្រៅ​ប្រទេសបាន​ធ្វើឲ្យមានសំណង់អាគារនិង​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងនេះ។

ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ការចូលរួមចំណែក កសាងសមិទ្ធិផល ក្នុងវិស័យ​ការពារ​ជាតិ គឺជាគំរូមួយដ៏ល្អ សម្រាប់យុទ្ធជនជំនាន់ក្រោយៗទៀត ក្នុងការចូលរូមចំនែក កសាងហេដ្ឋា​រចនា​សម្ព័ន្ឋ ដើម្បីឲ្យភាពរីកចម្រើន ក្នុងកិច្ចការពារជាតិមាតុភូមិ ដែលជាមូលដ្ឋាគ្រិះដ៏រ៉ឹងមាំ សម្រាប់យុវជន​ជំនាន់ក្រោយយកតំម្រាប់តាម ។

ដោយ  ប៊ុន  រដ្ឋា