ខេត្តសៀមរាប៖នៅថ្ងៃទី២៨ខែសីហាឆ្នាំ២០១៧កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចុះពិនិត្យនិងធ្វេីកេាសល្យវិច្ច័យកន្លែងកើតហេតុ ករណីមនុស្សដេកស្លាប់នៅវេលាម៉ោង០២និង៣០នាទីថ្ងៃទី២៨ខែសីហាឆ្នាំ២០១៧ នៅចំណុចបន្ទប់លេខ242សណ្ឋាគាររ៉ូយ៉ាល់អុីមផាយស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាប ជនរងគ្រោះមាន
ឈ្មោះMCCARTHYROSSALBERTភេទប្រុសអាយុ៥១ឆ្នាំជនជាតិអូស្រ្តាលីកាន់លិខិតឆ្លងដែនលេខPA5636489ជាភ្ញៀវទេសចរណ៍។ក្រេាយពីធ្វេីការត្រួតពិនិត្យនិងការសន្និដ្ឋានរបស់លោកវិជ្ជបណ្ឌិតអមតុលាការខេត្ត លោកអុិត ឆបឆរត្ន័ បានឲ្យដឹងថាសពស្លាប់ដោយសារជម្ងឺគាំងបេះដូង ។បច្ចុប្បន្នសពត្រូវបានដឹកយកទៅទុកនៅមន្ទីរពេទ្យកាល់ម៉ែត្ររងចាំការសំរេចពីស្ថានទូត។




































