រថយន្តធនយក្យមួយគ្រឿងបេីកបុករង្វង់មូលនាកព័ន្ធខ្ទិចអស់នៅក្រុងស្វាយៀង

0

ខេត្តស្វាយរៀង÷មានករណីគ្រោះចរាចរណ៍មួយដោយសារថយន្តធន់យក្សមួយគ្រៀងបេីកបរយ៉ាងលឿនក្នុងទិសដៅពីកេីតទៅលិចបាវិតភ្នំពេញលុះមកដល់រង្វង់មូលនាកព័ន្ធក៏បុកបុករង្វង់មូលហេីយឡេីងលេីរង្វង់មូលហួសទៅបុករបងមន្ទីរអប់រំយុវជននិងកីឡាខេត្តទៅមុខលែងរួច ប៉ន្តែជាសំណាងល្អពុំមានមនុស្សស្លាប់ឬរងរបួសនោះទេ។ករណីខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង០៣:១៥នាទីទាបភ្លឺថ្ងៃទី២៩ខែសីហាឆ្នាំ២០១៧លេីផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២៤/១២៥ ស្ថិតក្នុងភូមិ កៀនសាំងសង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀងបុករង្វង់មូលនាគព័ន្ធបន្តទៅបុករបងមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង។បេីប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ក្រុងស្វាយរៀបានឱយដឹងថា រថយន្តដែលបុករង្វង់មូលនោះម៉ាក PUSO ពណ៏ ស ពាក់ផ្លាកលេខស្វាយរៀង៣A០៥៦៧ដឹកទំនិញពេញរថយន្តដែលមានម្ចាស់ឈ្មោះអ៊ុងសារ៉ាយមានទីលំនៅក្រុងបាវិតបើកបរដោយ ឈ្មោះ ផាន់ណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរបើកបររថយន្ដ រស់នៅភូមិ ថ្នល់ជាតិ សង្កាត់ ច្រកម្ទេស ក្រុង បាវិតខេត្តស្វាយរៀង បើកបរពីកើតទៅលិច គ្មានរបួស រថយន្ដខូចខាតធ្ងន់ ។ប្រភពបានបន្តថា មូលហេតុអ្នកបេីកបរងងុយដេកទេីបបេីកបុកបែបនេះ ចំពោះការខូចខាតបណ្ដាលឲ្យបែកឃឿនរង្វង់មូលនាគព័ន្ធ បាក់របងមន្ទីអបរំ និងខូចសញ្ញាប្រាប់ ទិស ។បច្ចុប្បន្នសមត្ថកិច្ចញាប់ដៃញាប់ជេីងហៅរថយន្តស្ទូចរយន្តបង្កយករក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀងដេីម្បីដោះស្រាយតាមផ្លូវច្បាប់៕