ឃាតកម្មដ៏សាហាវនៅច្បារអំពៅ ដោយក្មួយសាច់ថ្លៃ អាករ និងខ្វេះគ្រាប់ភ្នែកពូរថ្លៃរបស់ខ្លួនបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

0

ជីម ភារ៉ា:
ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់សង្ស័យបែកថ្នាំបានធ្វើសកម្មភាព អាករនិងខ្វេះគ្រាប់ ភ្នែក បុរសជនជាតិវៀតណាម ដែលត្រូវជាសាច់ថ្លៃរបស់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាង អាណោច អាធ័មបំផុត ។
ក្នុងករណីឃាតកម្មដ៏រន្ធត់ខាងលើនេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោង១១ជាងព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ចខាងកោសល្យវិឆ័យ បានអោយដឹងថា ជនបង្ករមានឈ្មោះ សំ សំណាង ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ ទើបចេញពីគុកថ្មីៗ (ដែលពីមុនធ្លាប់គំរាមអាករសម្លាប់គេ តែមិនបានសម្រេចហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង)និងជាមនុស្សញៀនថ្នាំជោគជាំ ដែលស្នាក់នៅចំនុចកើតហេតុខាងលើ ។ ចំណែក ជនរងគ្រោះមានឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរដើរសុំទាន ត្រូវជាសាច់ថ្លៃជនបង្ក ស្នាក់នៅជាមួយគ្នា។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា ក្នុងអំពើឃាតកម្មដ៏សាហាវខាងលើនេះ គឺផ្តើមចេញពីពួកគេផឹកស៊ីជាមួយគ្នានៅក្រោមផ្ទះ ហើយពេលនោះជនរងគ្រោះក៏ឈ្លោះប្រកែកជាមួយប្រពន្ធ រីឯជនបង្ករក៏ស្រែក កុំអោយឈ្លោះគ្នា ក៏ក្លាយជាទំនាស់ រហូតឈានដល់ជនបង្ក ទាញកាំបិតឆ្នៃអាករសំលាប់ជនរងគ្រោះ និងខ្វេះគ្រាប់ភ្នែកទាំងសងខាង តែបានម្ខាងបោះចោលក្រោមផ្ទះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានព្យាយាមចាប់ឃាតករដែលកាន់កាំបិតជាប់ដៃ និងគំរាមសម្លាប់ខ្លួន ភ្លាមៗនោះ ព័ត៌មានបានដឹងឈឺដល់កម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន បានចុះធ្វើការឃាត់ខ្លួនជនដៃដល់ដ៏សែនឃោរឃៅបានភ្លាមៗ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌដើម្បីស៊ើបអង្កេតបន្តរងចាំចាត់ការតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ ដោយសនិដ្ឋានថា ពិតជាករណីអាករ និងចាក់សម្លាប់ រួមទាំងខ្វេះភ្លែកមែន ។ ក្រោយមកសមត្ថកិច្ចក៏បានប្រគល់សពអោយទៅសាច់ញាតិបងប្អូនធ្វើបុណ្យតាមប្រពៃណី៕