ឧត្តមសេនីយ៍ត្រី សោម ស៊ុន ចុះសួរសុខទុក្ខប្រជាពលរដ្ឋពិការទាំងម្តាយទាំងកូន និងមានជីវភាពក្រីក្រ

0

កំពង់ធំៈ ស្របពេលដែលជាថ្ងៃ ឧបោសុទ្ឋសីល ឧត្តមសេនិយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ​បត្តិការសឹករងកំពង់ធំ បានជួបនឹងគ្រួសារ ជនពិការទាំងម្តាយ ទាំងកូនមួយគ្រួសារ មានជីវភាពក្រីក្រ តោកយ៉ាករស់យ៉ាងសែនវេទនា ដោយមានការអាណិតអាសូរ ក៏បាននាំអំណោយមកចែកជូន ដើម្បីជួយ កាត់បន្ថយនិងពន្យាពេលនៃការស្រេចឃ្លានមួយរយះផងដែរ កាលពីព្រឹកថ្ងៃទី ២៩ខែសីហាឆ្នាំ ២០១៧ ។

លោក​យាយ​ ព្រំ​ ហុក​ អាយុ​ ៨៧​ ឆ្នំា​ ជាជន​ពិការ​ស្វិត​ដៃជើង​ជាង៥០​ ឆ្នាំ​ហើយ​ មានកូនប្រុសម្នាក់ឈ្មោះ​ ស៊ុន​ តាល់​ អាយុ​ ៥២​ ឆ្នំា​ បាន​ធ្លាក់​ខ្លួន​ពិការ មិនតែប៉ុណ្ណោះមានចៅស្រីម្នាក់ជាជនពិការខាងខួរក្បាល​បន្ថែមទៀត ​រស់នៅសព្វថ្ងៃគឺដោយសារកូនប្រសារ និងចៅ ដើរស៊ីឈ្នួល​ធ្វើ​កម្មករ​ លាង​ចាន​ បោកខោអាវ​ ឬសំអាតតាមផ្ទះ​ ដើម្បីដូរ​ប្រាក់​បន្តិចបន្តួច ដើម្បីចិញ្ចឹម​ជីវិត និង​ផ្គត់ផ្គង់​ឲ្យ​កូន​បាន​រៀន​សូត្រ​ទៀត​ផងក្រុម​គ្រួសារជន​ពិការ​នេះ​ដែល​មានចំសមាជិកនួន​ ៧​ នាក់​រស់នៅក្នុង​បន្ទុក​។

លោក ឧត្តមសេនិយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា ក្នុងនាមខ្ញុំជាមេបញ្ជាការតំបន់ប្រតិ​បត្តិការសឹករង​កំពង់ធំ និងជាប្រធាន​សមាគម​​អតីតយុទ្ធជនកម្ពុជាខេត្ត គឺមានភាពចាំបាច់ខ្លាំងណាស់ ក្នុងភាពទទួល​ខុសត្រូវចំនួន ក្រុមគ្រួសារអតីតយុទ្ធជន និងគ្រួសារប្រជាពលរដ្ឋដែលជួបការលំបាក គឺដោយមិនទុក​ឲ្យគ្រួសារណាអត់បាយដាច់់ពោះស្លាប់នោះទេ បើតែកាលណាដឹងហើយគឺត្រូវតែនាំអំណោយទៅចែក ជូនគ្រួសារនោះ ជាក់ស្តែងក្នុងថ្ងៃនេះផងដែរ ខ្ញុំនឹងសហការី បាននាំអណោយទៅចែកជូនដល់គ្រួសារ​ដែលកំពុងតែជួបការលំបាក គឺជាការធ្វើបុណ្យផង និងជាការជួយសង្រ្គោះប្រជាពលរដ្ឋផង ទោះជា​អំណោយតិចតួចក្តី គឺអោយតែបានអោយកុំអោយអត់សោះ សម្រាប់គ្រួសារដែលខ្វះខាតគាត់សប្បាយ​ចិត្តណាស់ ដូចជាគ្រូសារលោកយាយ ព្រំ​ ហុក នេះជាដើម មួយ​គ្រួសារ​ពិការបីការស្ទើរតែទាំងអស់ រស់នៅភូមិ​ក្រចាប់​ សង្កាត់​អាចារ្យ​លាក់​ ក្រុងស្ទឹងសែន​ ខេត្តកំពង់​ធំ​ បាន​ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន​ ៥០​ គីឡូ​ក្រាម​ មីម៉ាម៉ាមួយកេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​១០០.០០០​ ៛​ ។

អ្នកមីង សំ​ ហោ​ អាយុ​៤៥ឆ្នំា​ ដែល​ជាភរិយា​ ស៊ុន តាល់​ បានពោលពាក្យបង្កប់នូវភាពអួលដើមករ ក្នុងក្តីរំភើប​ចិត្ត​ណាស់​ ដែល​មិន​នឹក​ស្មាន​ដល់​ថា​ព្រឹកព្រលឹម​ឡើង​ភ្លាម មាន​ថ្នាក់​ដឹកនាំ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​នាំ​អំណោយ​មក​ផ្តល់​ជូន​គាត់ដែល​កំពុង​តែ​ជួប​ភាព​ទីទ័ល​ក្រ​បែបនេះ ហើយក្នុង​មួយ​ជីវិត​នេះ​យើង​ខ្ញុំ​មិន​អាច​បំភ្លេច​គុណ​  អ្នក​ដែល​បាន​ជួយ​ដោះស្រាយ​ការ​លំបាក​ខ្វះខាត​របស់​គាត់​បាន​ឡើយ​  និង​សូមជូនពរ​ក្នុងឧកាសថ្ងៃឧ​បោសុទ្ឋសិលនេះ​ សូម​អស់លោក​និងសហការី​ព្រមទាំង​ក្រុម​គ្រួសារ​បាន​ជួបប្រទះ​តែពុទ្ឋពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ​ ។

ដោយ  ប៊ុន  រដ្ឋា