ចុះបញ្ជូីដីធ្លីលក្ខណ:ជាប្រព័ន្ធនៃមន្ទិររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យនិងមន្ត្រី អ្នកពាក់ព័ន្ធនៃអាជ្ញាធរដែនដី បន្តទៅដល់ភូមិចកឃុំរហាត់ទឹក

0

ឃិន គន្ធា:
បន្ទាយមានជ័យ : ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៃមន្ទិររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យនិងមន្ត្រី អ្នកពាក់ព័ន្ធនៃអាជ្ញាធរដែនដីបានបិទផ្សាយជាសាធារណ:នូវឯកសារវិនិច្ឆ័យចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធនៅភូមិចម្ការចេកឃុំរហាត់ទឺកស្រុកមង្គលបូរីថ្ងៃទី២៩សីហា២០១៧។
លោករ័ត្ន ដាសុីណង់ អភិបាលស្តីទីស្រុកមង្គលបូរីនិយាយថា: ពលរដ្ឋម្ចាស់ក្បាលដីដែលបានវាស់វែងនៅភូមិនេះ គ្មានទំនាស់ ហើយស្រុះស្រួលគ្នាទាំងអស់លើការវាស់និងចេញឯកសារវិនិច្ឆ័យ។
លោកប្រាក់ ប៉ូលី ប្រធានមន្ទិររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យថ្លែងក្នុងពីធីប្រកាសកំណត់វិនិច្ឆ័យនោះកាលពីថ្ងៃទី២៩ សីហាថា :បច្ចប្បន្នក្នុងខេត្ត មន្ទីរបានរៀបចំក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ចំនួន៣ក្រុមដែលបាននិងកំពុងចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធនៅឃុំរាហាត់ទឹកស្រុកមង្គលបូរី នៅសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ និងឃុំរហាល ស្រុកព្រះនេត្រព្រះ។
សូមរំលឹកថា ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅខេត្តបន្ទាយមានជ័យដំណើរការតាំងពីឆ្នាំ២០១២ មក ហើយមកទល់ពេលនេះ ធ្វើបាន៧៨.៣៥៥ប័ណ្ណដែលគាំទ្រថវិកាដោយគម្រោងម្ចាស់ប្រទេសផ្តល់ជំនួយដៃគូអភិវឌ្ឍន៍ប្រទេសដូចជាកាណាដា អាល្លឺម៉ង់និង អៀឡង់ សហភាពអឺរ៉ុប ឬដៃគូអភិវឌ្ឍន៍ដទៃទៀតដូចជា គម្រោងរដ្ឋបាលដីធ្លីក្នុងតំបន់ដែលរងឥទ្ធិពលដោយសារមីននៅស្រុកស្វាយចេក(LAMA) ,គម្រោងស្តារឡើងវិញលើវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចនៅតំបន់ពាយ័ព្យ(ECOSORN)ធ្វើនៅស្រុកព្រះនេត្រព្រះ ភ្នំស្រុក។កម្រោងចុះបញ្ជីដីព្រៃឈើ ដីបរិស្ថានដែលកាន់កាប់ប្រើប្រាស អាស្រ័យផលដោយគ្មានការអនុញ្ញាតិនៃបទបញ្ជាលេខ០០១បបរបសើរាជរដ្ឋាភិបាលកម្ពុជាធ្វើ៦ស្រុក/ក្រុងនិងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី(LASSP )គម្រោងថវិកាជំនួយប្រទេសកាណានៅស្រុកមង្គលបូរីនិងចុងក្រោយប្រើប្រាសថវិការបស់រាជរដ្ឋបាលកម្ពុជា ធ្វើបន្តនៅស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងស្រុកព្រះនេត្រព្រះ។
ហើយចុងក្រោយនេះ លទ្ធផលនៃការចុះបញ្ជីដីធ្លីគិតពីចាប់ផ្តើមមកទល់ថ្ងៃទី២៩សីហានេះ សម្រេចបាន :១-ស្រុកមង្គលបូរី ចេញវិញ្ញាបនប័ត្រ៤៥.០៩៦ប័ណ្ណ។ ២-ស្រុកព្រះនេត្រព្រះ បាន១០.១៧១ប័ណ្ណ និង៣-ក្រុងសិរីសោភ័ណ បាន៧ .៧៨៣ប័ណ្ណ័។
លោកប្រាក់ បូ៉លី និយាយបន្តថា: ទិន្នន័យក្បាលដីត្រូវបិទផ្សាយសម្រាប់ភូមិចម្ការចេក មាន៨៧៨ក្បាលដី។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍អបអរជាមួយពលរដ្ឋនៅភូមិនាតំបន់ជនបទនេះដែលទទួលបានការធ្វើប្លង់រឹងលើដីឬហៅថាចុះបញ្ជីសុរិយោដិដីធ្លី)ពេលនេះដើម្បីធានានូវសិទ្ធិរបស់អ្នកធ្វើជាម្ចាស់ឬកាន់កាប់។អាចយកទៅធានាខ្ចីប្រាក់។វាក៏ជាឯកសារសំអាងរឹងមាំបើមានជម្លោះដី។ធ្វើអោយប្រសើរឡើងនូវការផ្ទេរអចលនវត្ថុ។និងអាចបង្កើនហាងឆេងដីធ្លីអោយកាន់តែថ្លៃផងដែរ។
លោក សួន បវរ រំលឹកថា: ការចុះបញ្ជីនេះក៏នឹងធ្វើអោយដីធ្លីមានសុវត្ថិភាពផ្លូវច្បាប់ គ្មានអ្នករំលោភ អ្នកប៉ះពាល់។ ពោលគឹរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោហ៊ុនសែនជាប្រមុខ បានគិតគូរ យកចិត្តទុកដាក់និងលើកកម្ពស់សេចក្តីសុខចម្រើន លើកកម្ពស់ជីវភាព។ដោយ: ឃិន គន្ធា