ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តរតនគិរី បានថ្លែងជំម្រុញឲ្យអាជ្ញាធរខេត្តទាំងអស់ ត្រូវពិនិត្យមើលជនខិលខូចមួយចំនួនតូចដែលតែងតែដើរប្រមូលថវិការពីប្រជាពលរដ្ឋលក់ដូរតាមចិញ្ចើមផ្លូវ ដោយមិនចូលរួមរៀបចំសណ្ដាប់ធ្នាប់ យកមកធ្វើការអប់រំឲ្យបញ្ឍប់នូវទង្វើបែបនេះ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋ
ទាំងអស់ដែលប្រើប្រាស់ផ្លូវ សូមចូលរួមថែរក្សាការពារផ្លូវសាធារណ:ឲ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់បន្ដរឲ្យក្មេងជំនាន់ក្រោយៗទៀត ។
លោក ថង សាវុន បានថ្លែងជំម្រុញបែបនេះ ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូកៅស៊ូក្នុងក្រុងបានលុងចំនួន៦ខ្សែរ ប្រវែង៥,៧២១ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហមចំនួន៧ខ្សែរ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះស្ថិតក្នុងភូមិជ័យជំនះ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោក សំ ប៉ូលីន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងថា គម្រោងជួសជុលផ្លូវកៅស៊ូក្នុងក្រុង ៧ខ្សែររួមមាន ទី១,ផ្លូវចូលរមណីដ្ឋានទឹកធ្លាក់កាចាញប្រវែង២,៨៧៦ម៉ែត្រ ទទឹង៧ម៉ែត្រ ទី២,ផ្លូវលេខ៤៦-១ ប្រវែង៧៦០ម៉ែត្រ ទទឹង៦ម៉ែត្រ ទី៣,ផ្លូវសត្តឃាតប្រវែង៧៣០ម៉ែត្រ ទទឹង៦ម៉ែត្រ ទី៤,ផ្លូវលេខ៦៣ ប្រវែង៦៣០ម៉ែត្រ ទទឹង៦ម៉ែត្រ ទី៥,ផ្លូវលេខ៤០៩
ប្រវែង៣៥៣ម៉ែត្រ ទទឹង៦ម៉ែត្រ ទី៦, ផ្លូវលេខ៩២ ប្រវែង២០៣ម៉ែត្រ ទទឹង៦ម៉ែត្រ និងទី៧, ផ្លូវលេខ៤៦-២ ប្រវែង១២០ម៉ែត្រ ទទឹង៦ម៉្រែត។ ដែលផ្លូវទាំងអស់នេះជាប្រភេទគ្រឹះថ្មម៉ិច ចិញ្ចឹមក្រួសក្រហម១ម៉ែត្រសងខាង ក្រាលកៅស៊ូពីរជាន់(DBST) ដោយចំណាយថវិការសរុប២,០៣០,
០០០,០០០៛(ពីរពាន់សូន្យរយសាបសិបលានរៀល) ជាកញ្ចប់ថវិការជាតិ តាមរយៈក្រសួងសាធរណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការជុសជុលដោយមន្ទីរសាធារណ:ការ និងជញ្ជូនខេត្តរតនគិរី តាមកិច្ចសន្យាដែលកំណត់តាមគម្រោង ។
ឯកឧត្តមអភិបាលខេត្ត បានបន្ដទៀតថា ផ្លូវទាំង១៣ខ្សែដែលបើកការដ្ឋានជួសជុលនៅថ្ងៃនេះពិតជាបំរើផលប្រយោជន៏ ដល់ក្រុងបានលុងក៏ដូចជាក្នុងខេត្តរតនគិរីទាំងមូលផងដែរ ដែលរួមមានពង្រឹង និងពង្រីកវិសាលភាពនៃការបម្រើបសេវាទេសចរណ៏របស់ខេត្ត ឲ្យកាន់តែប្រសើរតាមរយៈការកសាងហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ ឲ្យមានសោភ័ណភាពល្អ ប្រកបដោយកិច្ចការពារបរិស្ថាន ដើម្បីចូលរួមចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ” ។
លោក ថង សាវុន ក្នុងនាមអាជ្ញាធរខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋទាំងងអស់ដែលមានដីជាប់សងខាងផ្លូវក្នុងក្រុងទាំង១៣ខ្សែរនេះ មេត្តាចូលរួមបង្ករលក្ខណៈ ងាយស្រួល និងផ្ដល់កិច្ចសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុងការជំម្រុញគម្រោងជួសជុល
ផ្លូវនេះអាចដំណើរការបានដោយរលូន និងសំរេចបានជោគជ័យតាមការគ្រោងទុក ៕ដោយ: យក្ខឡោម



































