គម្រោង​ដាក់​ឲ្យ​ដេញ​ថ្លៃ​ការ​សាងសង់​ ​ផ្លូវ​លំ​ទាំង​៤ឃុំ​ ក្នុង​ស្រុក​ត្បូងឃ្មុំ​ ត្រូវ​បាន​ដំណើរ​ការ​ដោយ​រលូន​ និង​នៅសល់​ថវិកា​ច្រើន​

0

pai Len:
ត្បូងឃ្មុំ:​ គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវ​លំ​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ផ្លូវ​ចំនួន​​៤គម្រោង​ កាល​ពី​ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧​ នៅសាលាស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ត្រូវ​បាន​ដំណើរ​ការ​ទៅ​ដោយ​រលូន​ និង​នៅសល់​ថវិកា​ច្រើន​ ព្រោះ​ការ​ចរចា​របស់​អ្នក​ទទួល​ការ​មិន​ត្រូវរ៉ូវ​គ្នា​ ដោយ​មាន​កម្លាំង​នគរបាល​ការពារ​សន្តិសុខ​ទៀត​ផង​។

លោក ម៉ា ប៊ុនហេង គណៈ​កម្មាការ​លទ្ធិកម្មបាន​ឲ្យដឹងថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ក្នុង​ពេល​នេះ​ ​គឺ​មាន​ចំនួន​០៤ឃុំ​ ក្នុង​នោះ​មាន​ឃុំ​ស្រឡប់​ ឃុំ​អញ្ចើម​ ឃុំ​ថ្មពេជ្រ​ និង​ឃុំ​ជប់​ ដោយ​លោក​បាន​ស្នើ​ឲ្យ​អ្នក​ទទួល​ការ​ទាំងអស់​ ត្រូវ​រក្សាសណ្តាប់ធ្នាប់កុំ​ឲ្យ​មានភាពរញ៉េញៃ​ ឬការឃុបឃិតគ្នាពុករលួយយកលុយទឹកតែចែកគ្នា​ ហើយការអនុវត្តន៍គម្រោងមិនសមស្របតាមបទដ្នាន​ ដែលមាន​ចែង​ក្នុងលក្ខ័ខណ្ឌដោយគ្មានគុណភាពល្អសម្រាប់​ការ​សាងសង់​ផ្លូវ។
ដោយ​កន្លងមកការដេញ​ថ្លៃ​គម្រោង​នៅតាមឃុំស្រុកនានា​ ក្នុងខេត្តត្បូងឃ្មុំតែងតែមានការចរចារ​គ្នា​ ដើម្បី​ទាញយក​លុយ​គម្រោង​យ៉ាង​ក្រាស់ក្រែល​ មក​ចែក​គ្នា​ដែល​ជា​អំពើ​ពុករលួយ​ ដោយ​គ្រាន់​តែ​ដាក់សំណើរអម​ គឺដាក់ប៊ិតតែ៣​ដើម្បី​ឲ្យ​គ្រប់លក្ខខណ្ឌតែប៉ុណ្ណោះ​ និង​មានភាពរញ៉េញ៉ៃ​ធ្វើ​ឲ្យ​អាជ្ងាធរឈឹក្បាលវិលមុខ​ដោយសារអ្នកមកចាំយកលុយទឹកតែ​ ដែលមិនមែនជាម្ចាស់គម្រោងដេញថ្លៃផង​ដែរ។
ជាក់ស្តែកនៅព្រឹក​ថ្ងៃ​ទី​២៩​ ខែសីហា​នេះ​ ការ​ដេញ​ថ្លៃ​គម្រោង​នៅសាលាស្រុកត្បូងឃ្មុំ​ បានធ្វើ​ឲ្យ​អ្នកដែលតែងតែចាំយកលុយទឹកតែមានការខកចិត្ត​ ព្រោះគណៈ​កម្មការ​ម្ចាស់​លទ្ធិកម្ម ថ្នាក់ក្រោមជាតិ អាជ្ងាធរ បានរៀបចំសណ្តាប់ធ្នាប់​យ៉ាង​ល្អ​ ដោយ​មានកម្លាំងសមត្ថកិច្ចនគរបាល​ មកការពារសន្តិសុខក្នុងពេលកំពុងដេញថ្លៃ​ ដើម្បី​ឲ្យ​ការ​ដេញ​ថ្លៃ​ប្រព្រឹត្តទៅបានយ៉ាងរលូន​ និងមានតម្លាភាព​ស្របតាមច្បាប់នៃការដេញថ្លៃ។
បន្ទាប់ពីបានប្រកាសសំណើរដេញថ្លៃគម្រោងទាំង៤ឃុំ​ ក្នុង​ស្រុក​ត្បូងឃ្មុំ​ ត្រូវបានគេ​មើលឃើញ​ថា​ មានការចុះថ្លៃទាបបំផុតហួសពីការ​ស្មាន​ ដែលធ្វើ​ឲ្យ​សល់ថវិកាច្រើន​ ដើម្បីយកទៅអភិវឌ្ឍន៍គម្រោងផ្សេងៗក្នុងមូលដ្នានបន្ថែមទៀត​ ៕